ម៉ូតូព្រលះរថយន្តរងរបួសធ្ងន់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី22 ខែតុលា ឆ្នាំ2023 ម៉ោង 7:55 នាទី ព្រឹក

ខេត្តព្រះសីហនុ ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវវិថីឯករាជ្យ កាលពីវេលាម៉ោង 12:08 នាទី ថ្ងៃ អាទិត្យ ទី22 ខែ តុលា ឆ្នាំ 2023 ត្រង់ចំណុចសាលារៀនហ៊ុនសែនក្រុង ស្ថិតនៅភូមិ សង្កាត់លេខ 03 ក្រុង/ខេត្តព្រះសីហនុ។

◦ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនហេតុការណ៍នេះកើតឡើង គេបានប្រទះឃើញរថយន្តមួយគ្រឿង ម៉ាក់ Mitsubishi Expander ទិសដៅពីជើងទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើរថយន្តបានបត់ត្រលប់ក្រោយក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត អាសង់ឌ្រីម ពណ៌ខ្មៅ ធ្វើដំណើរពីរអ្នក ភេទប្រុសបើកបរទិសដៅស្របទិសគ្នាជិះយ៉ាងលឿនក៏ជ្រុលទៅបុកជាមួយនឹងទ្វារខាងមុខយ៉ាងពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់។

តាមប្រភពដដែលបានបន្តទៀតថារថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ 2BR-6657បើកបរដោយបុរសជនជាតិខ្មែរ រីឯម៉ូតូ អាសង់ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្តាល 1AH-8211 ធ្វើដំណើរពីរអ្នក បណ្តាលអោយរងរបួសធ្ងន់ម្នាក់ នឹងស្រាលម្នាក់។។



ជុំវិញហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមនុស្សពីរអ្នករងរបួសធ្ងន់ ស្រាលម្នាក់និងបណ្ដាលឲ្យខូចខាតទាំងសងខាង។ ភ្លាមៗនោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសុខ លីចំណែករថយន្តនឹងម៉ូតូ នៅហ្នឹងកន្លែង។។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងធ្វើការសម្របសម្រួលវាស់វែងប្រមូលយកវត្ថុតាង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់នៅពេលដែលក្រោយ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម