ប្រទះឃើញបុរសជនជាតិបរទេសម្នា.ក់ ចងក សម្លាប់ខ្លួន នឹងមិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី07 ខែសីហា ឆ្នាំ2021 ម៉ោង 10:14 នាទី ល្ងាច

ខេត្តព្រះសីហនុ៖សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ចង​​ករសម្លាប់ខ្លួននៅលើអាគារទុកចោលមួយកន្លែងជាប់កាស៊ី លីងហាំងកាលពី​វេលា​​ម៉ោង១២និង១៥នាទីថ្ងៃទី៧សីហារឆ្នាំ២០២១ ស្ថិតក្នុង ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះ​សី​ហនុ។

វ្រភពសមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៤ បានបញ្ចាក់ថា ឆ្លងតាមការសាកសួរ បុរស​២នាក់ដែលបានឃើញហេតុការណ៍នោះបានបញ្ជាក់ថា ជារាងរាល់​ថ្ងៃតែង​ឃើ​ញ​បុរសជនជាតិបរទេសខាងលើដើសុំលុយនឹងសុំបាយគេហូប រហូត​ដល់ថ្ងៃ​កើត​ហេតុ​ដោយ​បុរសម្នាក់ក្នុងចំណោមសាក្សី២នាក់បានដើរចេញមកលេងនៅខាងក្រៅ​អា​គារ​ក៏​ស្រាប់តែប្រទះឃើញបុរសជនជាតិបរទេសនោះ ច.ង.ក សំយុងជើងចុះក្រោម​នៅ​ខាង​ក្រៅអាគារជាន់ទី០៣ ស្លា.ប់បាត់បង់ជី.វិតបាត់ទៅហើយ នឹងបន្សល់ទុកបង្វិច​មួយ​ថង់ផងដែលហើយភ្លាមៗបុរសជាសាក្សីខាងលើបាន​ទាក់ទង​ប្រាប់ទៅកាន់​សមត្ថ​​កិច្ច​ប៉ុ​ស្តិ៍សង្កាត់៤តែម្ដង។ ជុំវិញករណីនេះផងដែលដោយមានការសហការគ្នារវាង សមត្ថ​កិច្ចកុសលវិច្ច័យនៃស្នងការនគរបាលខេត្តព្រះសីហនុ នឹង អន្តោប្រវេសន៍នៃអធិការ​ក្រុង​ព្រះសីហនុ បានធ្វើការចុះត្រួតពិនិត្យនឹងអន្តរាគមន៍ សមត្ថកិច្ចបញ្ចាក់បន្ថែម​ទៀត​ថានៅក្នុងថង់ខោអាវរបស់សព បុរសជនជាតិបរទេសខាង​លើពុំមាន​នៅ​អត្ត​សញ្ញា​ណ​នោះទេ ហើយបានសមត្ថកិច្ចបន្ថែមទៀតថាបុរសដែល ចងក គឺស្លាប់ដោយសារធ្វើ អត្តឃាត ពិតប្រាកដមែន។

ក្រោយកើតហេតុសមត្ថកិច្ចកុសលវិច្ច័យបានប្រគល់ស.ពអោយទៅ គ្រូ​ពេទ្យ​មន្ទី​ពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីធ្វើការយក់សំណាកនឹងប្រើឧបករណ៍ធ្វើតេស្តរហ័សពិនិត្យទៅលើ ស.ព បុរសជនជាតិបរទេសខាងលើឃើញថា អវិជ្ជមាន COVID-19 នឹងដឹកយក់ស.ពទៅដង្កលទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុបន្ត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម