សកម្មភាពមនុស្សធម៏របស់លោក ឧកញ្ញ៉ា ទៀ វិចិត្រ បានទទួលការសារទរយ៉ាងខ្លាំងពីសំណាក់មហាជន

ព័ត៌មានសង្គមថ្ងៃពុធ ទី19 ខែមករា ឆ្នាំ2022 ម៉ោង 12:57 នាទី ល្ងាច

ខេត្តព្រះសីហនុ-ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា នៅលើកោះរ៉ុង ដែលត្រូវការសង្គ្រោះក្នុងពេលតែមួយ បានបញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ហើយ ក្រោមការជួយសង្គ្រោះពីសំណាក់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដោយអូប័រពេទ្យ របស់ក្រុមហ៊ុន។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណី ទាំង២ ផ្សេងគ្នានោះរួមមាន:- ករណីទី១ នៅភូមិកោះតូច  សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនស្រីមួយរូប មានផ្ទៃពោះ  មួយខែ កន្លះ មានឈ្មោះ បិន  ផា  អាយុ  ២៦ ឆ្នាំ  ជនជាតិ ខ្មែរ មុខរបរ រៀបបន្ទប់  នៅរីស៊ត  ហ្គោហ្គេន  បានជួបគ្រោះថ្នាក់ ដួលក្នុងបន្ទប់ទឹក ។

- ករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម  ទទួលយកប្អូនប្រុសមួយរូប មានឈ្មោះ កែវ ចំណាប់ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង នៅ  មេត មាំងឃី បឹងហ្គាឡូ មានជំងឺគ្រុនពោះវៀន បណ្ដាលឲ្យចុកខ្លាំង ។

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព និងបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម