ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជាឲ្យចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី29 ខែឩសភា ឆ្នាំ2023 ម៉ោង 11:10 នាទី ព្រឹក

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជាឲ្យចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស
ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលអាវុធហត្ថចុះបង្ក្រាបបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ ក្នុងនោះមាន(ស្រី០១នាក់) រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាសាលាដំបូងខេត្ត នៅចំណុចរំដួលជើងភ្នំនៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ស្ថិតភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនសង្ស័យរួមមាន៖
១/ ឈ្មោះ ពេជ្រ ឆាយា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ មានទីលំនៅបច្ចុប្បន្នក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

២/ ឈ្មោះ ហ៊ន សុខកាន់ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

៣/ ឈ្មោះ លឹម តែវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាជាងភ្លើង មានទីលំនៅបច្ចុប្បន្នក្រុមទី២២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

អាវុធហត្ថចាប់ដកហូតវត្ថុតាងរួមមាន÷
- ម្សៅសថ្លា ចំនួន ២៤កញ្ចប់
- ជញ្ជីងថ្លឹង ចំនួន ០១
- ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង
- ដបជក់ ចំនួន ០២
- ដែកកេះ ចំនួន ០២
- កំប៉ុងហ្គាស ចំនួន ០១
- លុយខ្មែរ ចំនួន ១០០,០០០រៀល (មួយសែនរៀល) ។អត្ថបទដោយលោក នី វ៉ាន់នីន (087 758 866 )


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម