លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី20 ខែកញ្ញា ឆ្នាំ2021 ម៉ោង 6:22 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកអុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ ។

លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជាទីគោរព និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់បងប្អូនកូនក្មួយ ព្រមទាំងក្រុមគ្រួសារទាំងមូលដែលបានចិញ្ចឹម បីបាច់ ថែរក្សា អប់រំ និងទូន្មានកូនចៅប្រកបដោយកន្លងធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកសំ សំអាត បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនោះលោកអភិបាលក្រុង ក៏នាំយកបច្ច័យ១.០០០.០០០រៀល(មួយលានរៀល) ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពរបស់លោក សំ សំអាត ផងដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម