រថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី13 ខែតុលា ឆ្នាំ2023 ម៉ោង 2:35 នាទី ល្ងាច

រថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

(ខេត្តបន្ទាយមានជ័យ) ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យបានជ្រាបថា ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរទៅលេងស្រុក តាមដងផ្លូវជាតិលេខ៥ ភ្នំពេញ មានរថយន្តក្រុងជាច្រើនគ្រឿងដែលជាអំណោយរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

គួរបញ្ជាក់ថា៖ម៉ោងចេញដំណើរ ពីខេត្តបន្ទាយមានជ័យ ទៅទីក្រុងភ្នំពេញ ចាប់ពីម៉ោង៦.៣០នាទីព្រឹក ដល់ម៉ោង ១១. ៣០នាទីព្រឹក លេខទំនាក់ទំនាក់ ០៨៦.៣៥៤ ០៤០/០៩៣ ៦៦៥ ៥៨៧/០៨៦ ៨៩៦ ០៦៣/០៩៨៤៩៩ ៧៨៣ /០១២៩០៨ ៤២៨។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ឲ្យដឹងថា៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់ឲ្យបានជ្រាបថា មានរថយន្តជាច្រើនគ្រឿង នឹងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញមកកាន់ខេត្តបន្ទាយមានជ័យ នឹងពីខេត្តបន្ទាយមានជ័យ ទៅកាន់រាជធានីភ្នំពេញ ដោយជិះឥតគិតថ្លៃ ជារៀងរាល់ថ្ងៃម៉ោង៦និង៣០នាទីព្រឹក ដោយធ្វើការចេញដំណើរពីខេត្តបន្ទាយមានជ័យ នៅចំណតរថយន្តបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងរយៈពេល៥ថ្ងៃជាកាដូពិសេសរបស់រាជរដ្ឋាភិបាលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសម្រាប់ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ សិស្សនិស្សិត និងកម្មករនិយោជិតជាដើម ដោយមិនប្រកាន់និន្នាការនយោបាយបក្សនេះបក្សនោះឡើយរថយន្តជាច្រើនគ្រឿងនោះទទួលបងប្អូនជិះដោយទឹកមុខញញឹម៕
ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម