លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំថវិកាចំនួន១២លានរៀល ចូលរួមពិធីបុណ្យអង្គកឋិនសាមគ្គីចំនួន២វត្ត  នៅស្រុកថ្មពួក !!!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី20 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 7:10 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) ៖ នៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង លោកមេបញ្ជាការ-មេបញ្ជាការរង ព្រមទាំងមន្ត្រីទាំង អស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមសូត្រមន្ត ស្តាប់ធម៌ទេសនា ហែរអង្គកឋិនទាន និងនាំយកថវិកាប្រគេនព្រះសង្ឍចំនួន២វត្ត(វត្តរលំជ្រៃ និងវត្តធម្មាលង្ការាមភ្នំព្រះ) ដើម្បីចាប់យកមគ្គផល ក្នុងពិធីបុណ្យអង្គកឋិនសាមគ្គី ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវង្សា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា៖ អង្គកឋិនសាមគ្គីនេះ អ្នកផ្តើមបុណ្យដោយ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី ។

ជាមួយគ្នានោះលោក លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមបច្ច័យចំនួន ១២,០០០,០០០ រៀល (ដប់ពីរលានរៀល) សម្រាប់ប្រគេនព្រះសង្ឍ ចំនួន ២វត្ត ១-វត្តធម្មាលង្ការាមភ្នំព្រះ ចំនួន ៩,០០០,០០០ (ប្រាំបួនលានរៀល) ២-វត្តរលំជ្រៃ ចំនួន ៣,០០០,០០០រៀល (បីលានរៀល) ដែលបានមកការចូលរួមកងកម្លាំងទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

អង្គកឋិនទានសាមគ្គីនេះ បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តលង្កាព្រះកុសុមារាម ។ ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម