ឯកឧត្តម ណុប ដារ៉ា ដឹកនាំកម្លាំងបង្ក្រាបកន្លែងលេងល្បែងភ្នាល់ទឹកភ្លៀង

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី18 ខែឩសភា ឆ្នាំ2021 ម៉ោង 8:06 នាទី ល្ងាច

ខេត្តបាត់តំបងៈនាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈ​កម្មការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបង នឹងព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបងបានដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបងចុះបង្រ្កាបទីតាំងភ្នាល់ទឹកភ្លៀងនៅចំណុចក្រោយផ្សារភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

      ក្នុងយុទ្ធនាការនេះបង្ក្រាបមេល្បែងភ្នាល់ទឹកភ្លៀង នឹងជាម្ចាស់ទីតាំងចលត លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ វត្ថុតាង ដកហូត រួម មាន ៖- ឧបករណ៍ កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀង ០១- វិទ្យុ ទាក់ទង ចំនួន ០៣ គ្រឿង
- រថយន្ត ម៉ាក TOYOTA RUSH ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY 1982 ០១ គ្រឿងបច្ចុប្បន្នបញ្ជូនមកស្នងការនគរបាលខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម