នាំចៅទៅរាវខ្យងដូចនាំអោយទៅលង់ទឹកស្រះស្លាប់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី26 ខែឩសភា ឆ្នាំ2022 ម៉ោង 3:24 នាទី ល្ងាច

ខេត្តបាត់ដំបង! ក្មេងប្រុសម្នាក់បានលង់ទឹកស្រះស្លាប់ក្រោយពេលដែលជីតានាំយកទៅរាវខ្យងជាមួយនិងបងៗពីរបីនាក់ផ្សេងទៀត។

សមត្ថកិច្ចបានអោយដឹងថា ករណីក្មេងលង់ទឹកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង ០០នាទី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងក្រុមទី ១២ ភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលកុមាររងគ្រោះស្លាប់មានឈ្មោះ ណុប ពិសិទ្ធ ភេទប្រុស អាយុ០៨ ឆ្នាំ រស់នៅក្នុងភូមិ -ឃុំកន្លែងកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះ ឆាយ រ៉ាយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ដែលត្រូវជាពូរបស់ជនរងគ្រោះបានរៀបរាប់ថា÷ នៅថ្ងៃកើតហេតុ ពូរបស់ខ្លួនឈ្មោះ ណក់ ប្រម អាយុ ៣២ឆ្នាំ បានបបួលពួកខ្លួនបីបួននាក់ទៅរាវខ្យងក្នុងស្រះដើម្បីធ្វើម្ហូប ពេលដែលចុះលេងទឹកនោះលោកពូបានឲ្យចៅប្រុសជាជនរងគ្រោះជិះលើ ក រហូតបានមួយសន្ទុះគាត់ក៏បានយកចៅនិងក្មួយៗទៅលើកោគវិញសិនព្រោះគាត់ទៅបត់ជើងធំ ក្រោយមកទៀតឈ្មោះ ណុប ពិសិទ្ឋ បានចុះទៅលេងទឹកម្នាក់ឯង ចំណែកខ្លួននិងប័ក្សពួកពីរនាក់ទៀតបាននាំគ្នាដុតក្តាម បន្ទាប់មករំលងបាន ៥នាទី ក៏រកមើល ណុប ពិសិទ្ឋមិនឃើញសង្ស័យក៏ចុះរាវមើលនៅក្នុងទឹកក៏បានប្រទះឃើញណុប ពិសិទ្ធ បានលង់ទឹកស្លាប់បាត់ទៅហើយ។

ឆ្លងការត្រួតពិនិត្យរបស់នគរបាលផ្នែកជំនាញ បញ្ជាក់ថា÷
ជនរងគ្រោះមិនចេះហែលទឹក ចន្លោះពេលដែលជីតាមិននៅក្បែរកុមារជនរងគ្រោះបានចុះលេងទឹកតែម្នាក់ឯងម្តងទៀតទើបដើរលេងដល់កន្លែងជ្រៅក៏លង់ទឹកស្លាប់តែម្តង។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម