រថយនHummer ស៊េរីទំនើបបានគៀម៉ូតូកងបីហើយព្យាយាមរត់គេចខ្លួនប៉ុន្តែត្រូវគេឃាត់បានសងអស់ 150 ដុល្លារ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី17 ខែតុលា ឆ្នាំ2021 ម៉ោង 1:17 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង 8 និង 20 នាទីយប់ថ្ងៃទី ១៦តុលាឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាកhummer ពាក់ស្លាកលេខ ភ្នំពេញ 2BM -6919ពណ៌ខ្មៅ បើកបរដោយជនជាតិចិនមិនស្គាល់អត្តសញ្ញាណបានបតមិនប្រយ័ត្នគៀម៉តូកងបីពណ៌សរ ពាក់ស្លាកលេខ កំពត 1P -6584បើកបរដោយជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណបណ្ដាលអោយមានការខូចខាតចំហៀងខាងស្ដាំពីក្រោយ ហេតុការណ៍នេះកើតឡើងស្ថិតតាមវថីឯករាជ (១០០) នៅក្នុងភូមិ០៤ សង្កាត់លេខ០៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។

តាមប្រភពប្រជាពលរដ្ឋកន្លែងកើតហេតុបានប្រាប់អ្នកសាព័ត៌មានថាបានឃើញម៉ូតូកង់បីបើកតាមបណ្ដោយវិថីឯករាជឆ្ពោះទៅរង្វង់មូលតោពីមកដល់ត្រងចំណុចកើតហេតុស្រាបមានរថយន្ដម៉ាកhummerពណ៌ខ្មៅបត់ចេញមកគៀម៉ូតូកងបីហើយមិនឈប់ដោះស្រាយហើយព្យាយាមបើកចេញ ប៉ុន្តែត្រូវបានម៉ូតូផ្សេងទៀតប្រដេញតាមមកទាន់នៅឯមុខសណ្ឋាខ្សាច់សរទើបស្ទាក់បានមកចរចាដោះស្រាយគ្នា មួយសន្ទុះក្រោយមកភាគីខាងរថយន្តក៏ព្រមទទួលសងសំណងថវិកាចំនួន១៥០ដុល្លារបញ្ចប់រឿង ។

សូមបញ្ជាក់ផងដែលថានេះជាទង្វើមិនឈប់ ទទួលខុសត្រូវទាំងនេះដែលប្រជាពលរដ្ឋខ្មែរក៏ជាសង្គមយើងទាំងអស់គ្នាកំពុងតែស្អប់ខ្ពើមទល់តែចាប់បានហើយទើបដោះស្រាយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម