លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រីព្រមទាំងសហការីក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) ស្រុកព្រះនេតព្រះ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី06 ខែតុលា ឆ្នាំ2023 ម៉ោង 12:49 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី តំណាងឱ្យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ កាន់បិណ្ឌវេនទី៧ សម្រាប់ជួយទ្រទ្រង់ និងឧបត្ថម្ភគាំទ្រដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមា នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧ នេះក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត រួមមាន:

-បច្ច័យកសាងវត្ត សរុប ១១,០០០,០០០រៀល (ដប់មួយលានរៀល)

-ទឹកសុទ្ធចំនួន ៨៥កេស 

-ទឹកផ្លែឈឺ ចំនួន ៨៥កេស 

-ត្រីខ ចំនួន ៩កេសធំ

-មី ចំនួន៩ កេសធំ

-អង្ក ចំនួន ១តោន 

-ភេសជ្ជះ ចំនួន១០០០ កែវ

-ស្លាដកចំនួន ២៥០ស្លាដក 

-ប្រគេនបច្ច័យ ចំនួន១០០០ដុល្លារសម្រាប់ចង្ហាន់ ។ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី រួមសហការី បានធ្វើការបូជាប្រទីបធូបទាន និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត.សម្ដែងធម៌ទេសនា របស់ព្រះសង្ឃតាមទំនៀមទំលាប់ នៃពិធីកាន់បិណ្ឌ និងបានប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន២៥០អង្គផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបុណ្យកាន់វេនបិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីយូឡុងណាស់មកហើយ នេះជាពេលវេលាមួយជួបជុំរវាងមហាគ្រួសារនគរបាលខេត្តបន្ទាយមានជ័យ និងជាការជួបជុំញាតិមិត្តបងប្អូនទីជិត ទីឆ្ងាយ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល ជាពិសេសនៅតាមទីវត្តអារាមនានា៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម