អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី12 ខែតុលា ឆ្នាំ2023 ម៉ោង 8:11 នាទី ព្រឹក

(ស្រុកព្រះនេត្រព្រះ) : អនុវត្តន៍តាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ 

លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ

នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព ស ២០៥៧ ត្រូវថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣នេះ ម៉ោង១៤ មានជនសង្ស័យម្នាក់ឈ្មោះម៉ិក សុខជា ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ សព្វថ្ងៃនៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខ1G-6942 ក្រចេះ លេខម៉ាស៊ីន៦៤០៦៦៦៤ ដែលបញ្ឈរចាក់សោរ ក ទុកមុខកុដិលោក នៅវត្តសុវណ្ណគិរី ភ្នំជញ្ជាំង នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់វារី ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះម៉ិក សុខជា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ 

ជនសង្ស័យមានឈ្មោះ ម៉ិក សុខជា ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចវត្តភ្នំជញ្ជាំង ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណី លួចម៉ូតូ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ចំពោះម៉ូតូត្រូវបានប្រគល់អោយម្ចាស់ដេីមវិញ៕

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងការសាកសួរ ដើម្បីកសាងសំណុំរឿង អនុវត្តន៍តាមនីតីវិធី៕

ព័ត៌មានទាន់ហេតុការដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម