ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែមិីនា ឆ្នាំ2022 ម៉ោង 11:04 នាទី ព្រឹក

 

(ព្រះសីហនុ)៖ គោរពតាមបទបញ្ជាដ៏មុឺងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ ចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុច​ផ្លូវក្បាលឆាយ ស្ថិតក្នុងក្រុមទី២២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានឃាត់​ខ្លួន​ជនសង័្សយ ចំនួន​០៣នាក់​÷

១/ ឈ្មោះ​ រិន សុភា ហៅ អាអ៊ុយ ភេទប្រុស អាយុ ១៨ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទទីលំនៅបច្ចុប្បន្នក្រុមទី២៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២/ ឈ្មោះ សាំង ឡាយ ហៅ អាចាស់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៣/ ឈ្មោះ ហាស់ សារុទ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  

ចាប់យកវត្ថុតាងរួមមាន​: ម្សៅសថ្លា​ ចំនួន ០២កញ្ចប់តូច ទម្ងន់ស្មើនឹង ០.៤០ក្រាម, ដែកកេះ  ០១, ទូរស័ព្ទដៃ ០១គ្រឿង, ម៉ូតូម៉ាក Today ពណ៌ទឹក្រូច គ្មានស្លាកលេខ ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម