លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិចនិងសត្វក្រាស់ ដែល ប្រជានេ សាទបានប្រគល់ជូន ព្រលែងចូលសមុទ្រធម្មជាតិ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែមិថុនា ឆ្នាំ2021 ម៉ោង 2:18 នាទី ល្ងាច

ខេត្តព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណ បក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយក សត្វល្មិច ចំនួន មួយ ក្បាល និង សត្វក្រាស់ ចំនួនពីរក្បាល យកមកព្រលែងចូល ក្នុង សមុទ្រ ធម្មជាតិ។ ការព្រលែងលើកនេះ គឺជាការព្រលែងសត្វ ក្រាស់ លើកទី១២៥ របស់លោកឧកញ៉ា។ ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រ មួយ ចំនួន ដែលសហការផ្តល់សត្វអណ្តើកសមុទ្រនិងសត្វក្រាស់ ក្រោយ នេ សាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយ គ្រប់ សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយ ការពារ អភិ រក្ស័សត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬ យក ទៅធ្វើអាជីវកម្មណាមួយឡើយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម