រថយន្តមិនចាំម៉ាកបុកប៉ះនិងម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ហើយរត់គេចខ្លួនបាត់ស្រមោល!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែតុលា ឆ្នាំ2021 ម៉ោង 2:17 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិង ម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់អ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ​ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវមិត្ដភាព ចំណុចខាងមុខសាលាដុនបូស្កូ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

យោងតាមប្រពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តមួយគ្រឿងម៉ាកាំមេរីបានបើកបរដោយបុរសម្នាក់ ចេញពីម៉ាតមួយកន្លែងក្បែរកន្លែងតហេតុបត់ឆ្វេងមិនប្រយ័ត្នក៏បុកប៉ះគ្នាជាមួយម៉ូតូមួយគ្រឿងដែលមានទិសដៅផ្ទុយគ្នា បណ្តាលបុរសអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរបាក់ភ្លៅជើងខាងស្ដាំ និងត្រូវបានយកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

 

ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូ និងជនរងគ្រោះនៅកន្លែងកើតហេតុ ។ គួររំលឹកផងដែរថាបច្ចុប្បន្ននេះ សង្កេតឃើញថាសន្ទះគ្រោះថ្នាក់ចរាចរណ៍ហាក់បីដូចជាកើតឡើងវិញច្រើនករណីក្នុងមួយថ្ងៃៗ ដូច្នេះសូមឲ្យបងប្អូនរដ្ឋប្រជាពលសូមមេត្តាប្រុងប្រយ័ត្ន គោរពសិទ្ធគ្នា ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

(ដោយៈសោម ភ័ក្ត្រត្រា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម