រន្ធត់ណាស់.! រថយន្តបុកប៉ះនិងម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីអាយុ០២ឆ្នាំម្នាក់ស្លាប់ផងដែរ នៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែមិីនា ឆ្នាំ2021 ម៉ោង 9:30 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាល ឲ្យមនុស្ស៣នាក់ស្លាប់ ដោយរថយន្តនិងម៉ូតូបុកប៉ះគ្នា នៅវេលាម៉ោងជាង៨យប់ថ្ងៃ៥ ខែមិនា ឆ្នាំ២០២១ លើជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ ស្ថិតក្នុងម្តុំភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ភាគីម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1F-2750 បើកបរដោយឈ្មោះ អេ ញ៉េប ភេទប្រុស អាយុ ៤៩ឆ្នាំ និងអ្នករួមដំណើរចំនួន ០២នាក់ ឈ្មោះ គល់ ហេន ភេទស្រី អាយុ ៥០ឆ្នាំ និងឈ្មោះ ស្រីមឿត (ក្មេងស្រី) អាយុ០២ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ចថា មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បើកឆ្លងផ្លូវពីកើតទៅលិច ស្របពេលរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 2C-8896 មានទិសដៅ(ភ្នំពេញ-ព្រះសីហនុ) មកដល់ក៍បុកម៉ូតូដែលជិះឌុបគ្នា៣នាក់នេះ បណ្តាលឲ្យ ០២នាក់ស្លាប់ នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

១.ឈ្មោះ អេ ញ៉េប អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
២.ឈ្មោះ គល់ ហេន អ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
៣.ក្មេងស្រីឈ្មោះ ស្រីមឿត រួមដំណើរលើម៉ូតូ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

បច្ចុប្បន្ន សាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ត(មិនទាន់ស្គាល់អត្តសញ្ញាណ)បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។

សូមបញ្ជាក់ផងដែរថារយៈពេល២ថ្ងៃជាប់ៗគ្នានេះ មានមនុស្ស៦នាក់ហើយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ក្នុងស្រុកព្រៃនប់ ដោយកាលពីម្សិលមិញអ្នកស្លាប់ជាសិស្សសាលាចំនួន៣នាក់ ហើយអ្នកស្លាប់គឺជាភាគីខាងម៉ូតូទាំងអស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម