លោកឧត្តមសេនីយ៍ទោសិទ្ឋ ឡោះបានអញ្ជើញដឹកនាំកងកម្លាំងចុះជួបសំណេះសំណាល និងបិទផ្សាយលេខទូរសព្ទសម្រាប់ទំនាក់ទំនងរបស់អង្គភាពស្នងការដ្ឋានការិយាល័យអធិការដ្ឋានដល់អាជីវករក្នុងផ្សារចំនួនពីរក្រុងសិរីសោភ័ណ្ឌ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី19 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:21 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) : នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកងកម្លាំងចុះជួបសំណេះសំណាល និងបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង របស់អង្គភាពស្នងការដ្ឋាន ការិយាល័យជំនាញនិង អធិការដ្ឋាននគរបាលក្រុងស្រុក ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ក្នុងផ្សារសិរីសោភ័ណ និងផ្សារថ្មី ក្រុងសិរិសោភ័ណ និងបន្តបិទផ្សាយគ្រប់អអិការដ្ឋាននគរបាលក្រុងស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ។

ការចុះបិទផ្សាយនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ស្នងការរង នគរបាលសណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ អត្តសញ្ញាណប័ណ លោកនាយការិយាល័យជំនាញអត្តសញ្ញាណប័ណ បង្រារ បង្រាប ពន្លត់អគ្គីភ័យ លោកអធិការនគរបាលក្រុងសិរីសោភ័ណ អាជ្ញាធរក្រុង និងមន្រីពាក់ព័ន្ធជាច្រើនរូប។

គោលបំណងនៃការចុះបិទផ្សាយលេខទំនាក់ទំនង របស់អង្គភាពស្នងការដ្ឋាន ការិយាល័យជំនាញ និងលេខទំនាក់ទំនងរបស់អង្គភាពអធិការដ្ឋាននគរបាលក្រុងស្រុក នេះធ្វើឡើងដើម្បីជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារ សូមរាយការណ៍តាមលេខទំនាក់ទំនងដែលបានបិទផ្សាយ ឱ្យទាន់ពេលវេលា ដើម្បីមានភាពងាយស្រួល សម្រាប់នគរបាលយើងខ្ញុំ បង្ការ បង្រ្កាប ទប់ស្តាប់ រាល់បទល្មើសកើតឡើងជាយថាហេតុទាន់ពេលវេលា៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម