ឯកឧត្តម ម៉ៅ ធនិន ប្រេីរយៈពេលត្រឹម៣០នាទី សម្របសម្រួលបញ្ចប់កូដកម្មបិទផ្លូវជាតិលេខ៥របស់កម្មកររោងចក្រតៃអុីហ្សុីដោយជោគជ័យ

ព័ត៌មានសង្គមថ្ងៃពុធ ទី13 ខែមករា ឆ្នាំ2021 ម៉ោង 1:10 នាទី ល្ងាច

ខេត្តពោធិ៍សាត់ រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កម្មកររោងចក្រតៃអុីហ្សុី ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វេីកូដកម្មបិទផលូវជាតិលេខ៥អស់រយៈពេល១ម៉ោង ចាប់ពីម៉ោង១៣:៣០នាទី រហូតដល់ម៉ោង១៤:៣០នាទី ដេីម្បីធ្វេីការតវ៉ាជាមួយថៅកែរោងចក្រ ពាក់ព័ន្ធនិងបញ្ហាទាមទារការបេីកប្រាក់បំណាច់ឆ្នាំ និងប្រាក់លេីកទឹកចិត្ត ដែលរោងចក្រធ្លាប់បានសន្យានាពេលកន្លងមក ។

photo_2021-01-13_13-04-36


ក្រោយពេលបិទផ្លូវធ្វេីកូដកម្មអស់រយៈពេល១ម៉ោង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក អុឹង គឹមលាង អភិបាលរងខេត្ត បានអញ្ជេីញមកដល់ធ្វេីការសម្របសម្រួលអស់រយៈពេល៣០នាទី កម្មករដែលធ្វេីកូដកម្មបិទផ្លូវត្រូវបានរំសាយក្រោមការសម្របសម្រួលរបស់ ឯកឧត្តម ម៉ៅ ធនិន និងលោក អុឹង គឹមលាង ។
ចុងក្រោយកម្មកររោងចក្រ និងថៅកែរោងចក្រ ព្រមទទួលយកលក្ខខណ្ឌដែលឯកឧត្តម បានសម្របសម្រួលបញ្ចប់ជាស្ថាពរត្រឹមរយៈពេល៣០នាទី ៕

photo_2021-01-13_13-05-03

photo_2021-01-13_13-04-48

photo_2021-01-13_13-04-45

photo_2021-01-13_13-04-56

photo_2021-01-13_13-04-58


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម