កម្មវិធីផឹកស៊ី ត្រូវបានរំសាយដោយសារតែរឿងមួយនេះ.......

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែមិថុនា ឆ្នាំ2023 ម៉ោង 10:55 នាទី ល្ងាច

កម្មវិធីផឹកស៊ី ត្រូវបានរំសាយដោយសារតែរឿងមួយនេះ.......

ខេត្តព្រះសីហនុ÷កម្មវិធីជួបជុំផឹកស៊ីជាមួយមិត្តភត្តិត្រូវបានរំសាយទៅវិញបន្ទាប់ពីម្ចាស់កម្មវិធីត្រូវបានរងគ្រោះថ្នាក់ចរាចរណ៍ខណៈពេល ដឹកប៊ីយែរទៅយកមិត្តភក្កិ។ដើម្បីចូលរួមកម្មវិធី នេះបើយោងតាមការសាកសួរបឋមពីភាគីរងគ្រោះនៅកន្លែងកើតហេតុ។

  ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះយុវជនម្នាក់ជាភាគីម៉ូតូពណ៌ខ្មៅបានឱ្យដឹងថា នៅមុនកើតហេតុរូបគេមានកម្មវិធីនៅផ្ទះមិត្តភក្កិ ហើយបានចូលទិញប៊ីយែនិងបានបន្តដំណើរឆ្ពោះទៅយកមិត្តភត្តិម្នាក់ទៀតនៅក្បែរឆ្នេរសុខាតែមិនទាន់បានទៅយកមិត្តភត្តិផងក៏ត្រូវជួបគ្រោះថ្នាក់នេះតែម្ដង។

   ដោយឡែកយោងតាមប្រភពបឋមពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង 8:20នាទីយប់ នៅថ្ងៃ 6 ខែ មិថុនា ឆ្នាំ2023ត្រង់ចំណុចមុខជីងប៉ី 2ស្ថិតក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ

ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង បណ្ដាលឱ្យភាគីទាំងពី
រងរបួសដូចគ្នា។ប្រភពដដែលបានបន្តថា នៅមុនកើតហេតុគេបានឃើញម៉ូតូអាសង់ទ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-9053ក្នុងទិសដៅពីកើតទៅលិច(ពីតោពីរឆ្ពោះទៅឆ្នេរសុខា)បើកបរក្នុងល្បឿនលឿនហាក់បីដូចជាមានការប្រញាប់រហូតមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងផ្សេងទៀតពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1P-7390 ដែលបើកបញ្ច្រាសទើសគ្នា ពីឆ្នេរកន្ទុយនាគឆ្ពោះឡើងមកតោពីរហើយបានបត់ឆ្វេង ក៏បានប៉ះគ្នាពេញទំហឹងបណ្ដាលឱ្យភាគីទាំងពីររងរបួសទាំងសងខាង។

ក្រោយកើតហេតុភាគីទាំងពីរត្រូវបានរថយន្តសង្គ្រោះ យកទៅកាន់ឃ្លីនិកឯកជនដើម្បីព្យាបាលបឋម រីឯវត្ថុតាងទាំងពីរត្រូវបានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកយប់ទៅរក្សាទុកដើម្បីនិតិវិធី នៅឡើយកន្លែងកើតហេតុបានបន្សល់ទុកនៅកំពុងប៊ីយែបែកខ្ចាត់ខ្ចាយនៅលើផ្លូវ។ អត្ថបទដោយលោកនី វ៉ានើនីន (087758866)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម