គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឆ្មក់ចុះឃាត់ចាប់គ្រឿងចក្រជីកកាយដីខុសច្បាប់មួយកន្លែង ដែលសង្ស័យថាពាក់ព័ន្ធនិងលោកអភិបាលស្រុកកំពង់សីលា!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី03 ខែកក្កដា ឆ្នាំ2021 ម៉ោង 3:38 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ) សមត្ថកិច្ចចម្រុះ នាយករងទីចាត់ការវិស័យសាលាខេត្ដព្រះសីហនុ ប្រធានមន្ទីររ៉ែ និងថាមពល ស្នងការរងអនុប្រធានមន្ទីរបរិស្ថាន អភិបាលរងស្រុកកំពង់សីលា មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ដព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ដ ឆ្មក់ចុះឃាត់គ្រឿងចក្រនៅកន្លែងអាជីវកម្មរណ្តៅកាយអាច៍ដីលក់គ្មានច្បាត្រង់ ស្ថិតក្នុងភូមិចាំស្រី ឃុំ-ស្រុកកំពង់សីលាខេត្តព្រះសីហនុ ក្នុងចំណោមជាច្រើនកន្លែង ដែលគ្មានច្បាប់ស្ថិតនៅក្នុងស្រុកកំពង់សីលា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

នៅសាលាស្រុកកំពង់សីលា ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ អ្នកសារព័ត៌មាន បានចូលទៅសុំព័ត៌មានពីលោក សៅ បូរីវឌ្ឍនៈអភិបាលស្រុកកំពង់សីលា មិនបាន តែមានមន្ត្រីសាលាស្រុកម្នាក់ បានចេញមកប្រាប់ថា លោកអភិបាលស្រុកជាប់រវល់ប្រជុំ ហើយលោក ក៍មិនអនុញ្ញាតឱ្យថតគ្រឿងចក្រ ដែលសមត្ថកិច្ចចម្រុះ បានឃាត់ចាប់យកមករក្សាទុកនៅសាលាស្រុកនេះទេ គឺត្រូវសុំការអនុញ្ញាតពីលោកអភិបាលស្រុកសិន!? ក្រោយមកលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា បានចេញមកជួបហើយប្រាប់ឱ្យអ្នកសារព័ត៌មាន ទាក់ទងទៅលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្ដវិញ (ព្រោះខាងសមត្ថកិច្ចចម្រុះខេត្ដ ជាអ្នកឃាត់ចាប់គ្រឿងចក្រទាំងនេះរួច ទើបប្រាប់អាជ្ញាធរស្រុកដឹងតាមក្រោយ) ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល បានលើកឡើងថា ករណីជីកកកាយដីធ្វើអាជីវកម្មគ្មានច្បាប់នេះត្រូវបានលោកអភិបាលស្រុក សៅ បូរីវឌ្ឍនៈ បើកដៃឱ្យ និងចូលរួមគំនិតជាមួយឈ្មួញទាំងនោះជីកកាយធ្វើអាជីវកម្មដោយសេរី គ្រាន់តែប៉ុន្មានសប្ដាហ៍នេះ មានពីរករណីឥតច្បាប់អនុញ្ញាត គឹនៅភ្នំបាក់កង ស្ថិតក្នុងភូមិវាល (មិនបានឃាត់ចាប់គ្រឿងចក្រទេ ទោះបីមានសមត្ថកិច្ចចម្រុះពីក្រសួងចុះពិនិត្យក្ដី)និងករណីឥតច្បាប់១ទៀត ស្ថិតនៅក្នុងភូមិចាំស្រី ដែលទើបចុះឃាត់ចាប់បានគ្រឿងចក្រថ្មីៗ ចំនួន ៦គ្រឿង។

ទាក់ទិនករណីនេះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានព្យាយាមសុំព័ត៌មានពីលោក បូ វឌ្ឍនា នាយករងទីចាត់ការអន្ដរវិស័យសាលាខេត្ដព្រះសីហនុ ប៉ុន្ដែលលោក បានឱ្យទាក់ទងទៅលើកប្រធានមន្ទីររ៉ែ និងថាមពល គឺលោក ប្រាក់ សមប្រាថ្នា។ ជាមួយគ្នានោះ លោកប្រាក់ សមប្រាថ្នា ប្រមន្ទីររ៉ែ និងថាមពល ខេត្តព្រះសីហនុ ប្រាប់ឱ្យដឹងថា បន្ទាប់ពីលោកនិងក្រុមការងារបានទទួលបណ្ដឹងពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានថា មានការជីកកកាយដីធ្វើអាជីវកម្មគ្មានច្បាប់ ដឹកជញ្ជួនដីចេញ ធ្វើឱ្យខូចផ្លូវ ប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ លោក សមត្ថកិច្ចចម្រុះពាក់ព័ន្ធ បានចុះទៅពិនិត្យជាក់ស្ដែងដល់គោលដៅដែលកំពុងធ្វើអាជីវកម្មនោះពិនិត្យឃើញថា គ្មានច្បាប់អញ្ញាតត្រឹមត្រូវ ទើបក្រុមការងារឃាត់ចាប់គ្រឿងចក្រទាំង ៦គ្រឿង ដែលមានឡានដឹកដី៥ និងអេស្កា១គ្រឿង យកមករក្សាទុកនៅសាលាស្រុកកំពង់សីលា និងធ្វើការផាកពិន័យទៅតាមទំហំបទល្មើសជាក់ស្ដែង និងរៀបចំកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ បានលើកឡើងថា នៅពេលរដូវភ្លៀងធ្លាក់មកដល់ ផ្លូវលំក្រាលគ្រោះក្រហម ១ខ្សែនេះ គឺពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់រអិលភក់ ដោយសារតែក្រុមឡានដឹកអាចម៍ដី ដឹកខ្សាច់ទាំងនោះ ដែលឱ្យខូចផ្លូវនេះ បើកខែប្រាំងវិញ គឺដីហុយងងឹតមេឃ ធ្វើឲ្យប្រឡាក់សម្លៀកបំពាក់ប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពួកគាត់។ ពួកគាត់ ថា ឈ្មួញម្នាក់ ឈ្មោះផេង សុផល ជាមន្ត្រីយោធា ដែលរស់នៅគីឡូម៉ែត្រ១០ ក៏មានការដ្ឋានខ្សាច់នៅក្នុងចម្ការដើមកាសខ្ចានោះដែរ ហើយបាននិងកំពុងដឹកជញ្ជូនខ្សាច់ចេញមកក្រៅធ្វើឱ្យខូចផ្លូវ។ ពួកគាត់ បានរំឭកថា អាជ្ញាធរស្រុកកំពង់សីលា (តាំងពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុក)គឺជាមន្ត្រីរបស់ឈ្មួញ មិនសូវខ្វល់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះទេ ជាពិសេល លោក អភិបាលស្រុកកំពង់សីលា សៅ បូរីវឌ្ឍនៈ តែម្ដង គឺជាឈ្មួញគក់ជេដី (ឈ្មួញកណ្ដាល)ដូច្នេះ ពួគគាត់ (ប្រជាពលរដ្ឋ)បន្ដទទួចស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ចុះស៊ើបអង្កេតអាជ្ញាធរស្រុកកំពង់សីលាករណីឃុបឃិតគ្នាជាប្រព័ន្ធក្នុងការទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋ ជាមួយឈ្មួញ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម