អ្នកឧកញ៉ាទៀ វិចិត្រ ចាត់តាំងក្រុមការងារនាំយករទេះរុញជូនប្រជាពលរដ្ឋក្រីក្ររស់នៅសង្កាត់លេខ 4

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែកញ្ញា ឆ្នាំ2023 ម៉ោង 9:29 នាទី ល្ងាច

ខេត្តព្រះសីហនុ-នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងអំណោយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូនលោកពូឈ្មោះ ព្រីង មាស អាយុ ៦១ ឆ្នាំ (ពិការជេីង) មុខរបរ លក់លៀសហាល និងមានចៅ ០២ នាក់ក្នុងបន្ទុក រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារៈ និងគ្រឿងឧបភោគបរិភោគរួមមាន:

១.រទេះសម្រាប់ជនពិការ១ 

២.អង្ករ ៥០គីឡូ 

៣.មី មី ១កេស 

៤.ត្រីខ ១យួរ

៥.ប្រេងឆា ២ដប

៦.ទឹកត្រី ១យួរ

៧.ទឹកសុីអុីវ ១យួរ

៨.អំបិល ១គីឡូ

៩.ប៊ីចេង ១គីឡូ

១០.ស្ករស ១គីឡូ

១១.ទឹកសុទ្ធ ១កេស

១២.កាតាបសិស្ស ចំនួន២

១៣.សៀវភៅ ចំនួន ៤០ក្បាល និងសម្ភារៈសិក្សាជាច្រេីនទៀត៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម