ពិធីក្រុងពាលីបើកការដ្ឋានសាងសង់បណ្ណាល័យទី ២ នៅវិទ្យាល័យក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 11:29 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់បណ្ណាល័យទី ២ នៅវិទ្យាល័យក្រុងព្រះសីហនុ ក្រោមការឧបត្ថម្ភ គាំទ្រ យកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោកជំទាវ អ៊ូ ធីតាពៅ ឯកឧត្តម គួច ចំរើន ។ 

បន្ទាប់ពីពិធីក្រុងពាលីសាងសង់បណ្ណាល័យទី១ នៅបឋមសិក្សា-វិទ្យាល័យហ៊ុនសែនព្រៃនប់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ លោកជំទាវបានឧបត្ថម្ភបណ្ណាល័យ ១ ខ្នង បន្ថែមទៀត ស្ថិតនៅក្នុងបរិវេណវិទ្យាល័យក្រុងព្រះសីហនុ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

ពិធីក្រុងពាលី "សាងសង់បណ្ណាល័យ" សុំម្ចាស់ទឹកដី ផ្តល់សេចក្តីសុខសប្បាយ មុនពេលសាងសង់ ក្នុងពិធីនេះ និងមានការអញ្ជើញចូលរួមដោយ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ លោក គង់ សោភា អភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ លោកស្រី ឈុន ដារី អភិបាលរងនៃគណៈអភិបាល ក្រុងព្រះសីហនុ លោក ច្រឹង សុភិន ប្រធានការិយាល័យអប់រំ ក្រុងព្រះសីហនុ លោកចៅសង្កាត់លេខ ៣ លោកស្រី ស៊ុន ចិន្តា នាយិកាវិទ្យាល័យក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ មេកា ម៉ៅសំណង់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម