វគ្គបណ្តុះបណ្តាលស្តីពី "ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ"

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែមករា ឆ្នាំ2024 ម៉ោង 1:00 នាទី ល្ងាច

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ លោកស្រី រស់ សុផានី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ រួមនឹង លោកជំទាវ ធីវ សុខុម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានអញ្ជើញជាអធិបតីភាព វគ្គបណ្តុះបណ្តាលស្តីពី "ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ" នៅខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួម លោក អេង សុភ័ក្ត្រ អនុប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិកនៃមជជ លោកស្រីប្រធានមន្ទីរផែនការខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្ត តំណាងអង្គការ សមាគមក្នុងខេត្ត បានចូលរួម។សម្របសម្រួលទៅលោកហ៊ីងចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម