ជនសង្ស័យពីរនាក់ពាក់ព័ន្ធចែកចាយនិងរក្សាទុកសារជាតិញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ព័ត៌មានសង្គមថ្ងៃពុធ ទី13 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:54 នាទី ល្ងាច

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មានប្រជាពរដ្ឋបានរាយការណ៍មកថា មានការឈរលក់គ្រឿងញៀនយ៉ាងសកម្មស្ថិតនៅចំនុចភូមិដូង ក្រុម១៧ ភូមិ១ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងជាក់ស្តែង និងឃាត់បានខ្លួនជនសង្ស័យចំនួន២នាក់ ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ :១-ឈ្មោះ ភឹម ពិសិទ្ធ (មុខសញ្ញាចាស់ ទេីបចេញពីពន្ធនាគារ) ភេទប្រុស ឆ្នាំកំណេីត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណេីត ភូមិ០២ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ អៀង តាន (សកម្ម) ភេទប្រុស ឆ្នាំកំណេីត ១៩៨៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុស្រុកកំណេីតភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងរួមមាន :១- ម្សៅក្រាមពណ៍សថ្លាសង្ស័យ សារធាតុញៀនចំនួន ២៤កញ្ចប់២- ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម