ខ្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបក្រុងក្មេងទំនើងថតខ្លួនមនុស្សប្រុសស្រីជាង 42 នាក់ម៉ូតូ 23 គ្រឿង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី11 ខែកញ្ញា ឆ្នាំ2023 ម៉ោង 2:42 នាទី ល្ងាច

 

បន្ទាយមានជ័យ: អនុវត្តន៍តាមការណែនាំ និង បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឲ្យលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុង ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។នៅយប់ ថ្ងៃទី១០ខែកញ្ញា ចាប់ពីម៉ោង ២៣:០០នាទី យប់រហូតដល់ម៉ោង០៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំង អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចំនួន១៨នាក់ និងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន១០នាក់ បានចេញប្រតិបត្តិការល្បាតទប់ស្កាត់បទល្មើស និងបានពិនិត្យលើក្មេងដើរលេងរំលងអធ្រាត ក្នុងភូមិសាស្ត្រក្រុងបានចំនួន៤២នាក់ ក្នុងនោះស្រី១២នាក់និងម៉ូតូ២៣គ្រឿង។ក្នុងចំណោមក្មេងទាំង៤២នាក់ស្រី១២នាក់ យើងរកឃើញក្មេងដែលមានការ ពាក់ព័ន្ធបទល្មើសចំនួន០៦នាក់ដូចខាងក្រោមៈ

១.ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ០៤នាក់ស្រី០១នាក់។ ២-ពាក់ព័ន្ធបទល្មើសកែច្នៃ បំពង់ស៊ីម៉ាំងម៉ូតូអោយលឺសំលេងខ្លាំង០២នាក់ស្រី០១នាក់ម៉ូតូ០២គ្រឿង។ចំពោះក្មេងទំនើងដែលយើងពិនិត្យមិនមានការពាក់ព័ន្ធនឹងបទល្មើសចំនួន ៣៦នាក់ស្រី១១នាក់ ត្រូវបានអប់រំ អោយទៅផ្ទះវិញ និងក្មេងដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូអោយលឺសម្លេងខ្លាំងចំនួន០២នាក់ ស្រី០១នាក់ បានអប់រំណែ នាំអោយធ្វើការដោះដូរសំពងស៊ីម៉ាំងដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវបំពាក់ដោយក្រុមហ៊ុន ទើបប្រគល់ម៉ូតូអោយប្រើប្រាស់វិញ។ ចំពោះក្មេងដែលមានការពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន សមត្ថកិច្ចយើងបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បី សួរនាំរកអ្នកពាក់ព័ន្ធបន្ត៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ហុីង ចាន់ថន

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម