ស្រីម្នាក់..បា..ត់..ប..ង់..ជីវិតក្រោយរថយន្តដឹកដីបុកពេញទំហឹងហូសជាង 10 ម៉ែត្រ

ព័ត៌មានសង្គមថ្ងៃពុធ ទី13 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:26 នាទី ព្រឹក

ខេត្តព្រះសីហនុ÷(ព័ត៌មានបឋម)យុវតីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានរថយន្តដឹកដីបើកក្នុងល្បឿនលឿនវ៉ាជែងគ្នាមិនប្រយ័ត្ន រ៉េចង្កូតមកបុកពេញទំហឹងអូសចម្ងាយជាង 10 ម៉ែត្រខណះពេលដែលយុវតីរងគ្រោះកំពុងឈប់ស្តុប។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 7: 10 នាទីព្រឹកថ្ងៃទី 13 ខែកញ្ញាឆ្នាំ 2000 2023 នៅត្រង់ចំណុចផ្លូវបំបែកស្តុបអាចមឹកស្ថិតក្នុងក្រុម៦ភូមិ៤សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

    ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរបើយោងតាមប្រភពបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញយុវត្តីរងគ្រោះ ធ្វើដំណើរពីកើតទៅលិចរហូតមកដល់ចំណុចផ្លូវបងបែកផ្លូវភ្លើងស្តុបក៏បានឈប់រង់ចាំ ខណៈពេលនោះមានរថយន្តដឹកដីធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនហើយវ៉ាជែងគ្នា រួចក៏បន្តទៅវ៉ារថយន្តអាផាតមួយគ្រឿងទៀត ធ្វើឲ្យរថយន្តបង្កបានរ៉េចង្កូតមកឆ្វេង បានបុកយុវតីរងគ្រោះដែលកំពុងឈប់ស្តុប.ពេញទំហឹងអូសចម្ងាយជាង 10 ម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ភ្លាមៗនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានបាទស្ទាក់ចាប់ឃាត់តៃកុងរថយន្តបានភ្លាមៗនិងបញ្ជូនទៅឲ្យសមត្ថកិច្ចបន្ត។យុវតីរងគ្រោះរហូតមកដល់ម៉ោង 8:00 នេះគេនៅពុំទាន់ស្គាល់អសញ្ញាណនៅឡើយ .យុវតីរងគ្រោះមានអាយុប្រហាក់ប្រហែលក្រោម 20 ឆ្នាំ។

 

       ជុំវិញករណីគ្រោះថ្នាក់ចរា

ចរណ៍នេះផងដែរ មានមតិរិះគន់ជាច្រើន បានបង្ហាញអារម្មណ៍ថា បច្ចុប្បន្ននេះនៅចំណុចតាមបណ្ដោយផ្លូវកើតហេតុខាងលើ ចាប់ពីឆ្នេរកន្ទុយនាគរហូតមកដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ភ្ញៀវទេសចរណ៍ក៏ដូចប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំង ដោយសារតែក្រុមរថយន្តដឹកដីជាច្រើនគ្រឿង ក្នុងមួយថ្ងៃមួយថ្ងៃដោយរថយន្តទាំងនោះ ដឹកពុំបានគ្របដីនោះទេ ធ្វើឱ្យដីហុយធ្លាក់រប៉ាត់រប៉ាយនៅលើផ្លូវ ដូចជានៅទីជនបទ។ លើសពីនេះទៅទៀតរថយន្តទាំងនោះបើកក្នុងល្បឿនលឿនដូចនៅលើទីលានប្រណាំងរថយន្តដូច្នោះដែរ ដោយពួកគេពុំខ្វាយខ្វល់ ថាលើដងផ្លូវនេះជាផ្លូវទីប្រជុំជនក្នុងក្រុង ទាល់តែសោះ។ប្រភពដដែលជាច្រើនបានបង្ហើបទៀតថា ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ គាត់មានចម្ងល់ថា តើអស់លោកមន្ត្រីទទួលបន្ទុកជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏ដូចជាមន្ត្រីពាក់ព័ន្ធជាច្រើនទៀត កំពុងធ្វើអ្វីបានជា បណ្ដែតបណ្ដោយឲ្យក្រុម រថយន្តដឹកដីទាំងនោះ ធ្វើព្យុះភ្លៀងលើផ្លូវ ដោយពុំខ្វាយខ្វល់អំពីអាយុជីវិតអ្នកដទៃ ជាពិសេសសោភ័ណភាពនិងបរិស្ថានក្នុងទីក្រុង ដែលមនុស្សគ្រប់គ្នាចាត់ទុកថាជាទីក្រុងដ៏មានសកក្តដានុពល .ទំនើប.និង.ស្អាតជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

     ទាក់ទិនទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរប្អូនប្រុសម្នាក់ដែលជាអ្នកបើករថយន្តរបស់សណ្ឋាគារមួយបានបង្ហាញអារម្មណ៍ស្រដៀងគ្នាថា ករណីដែលរថយន្តធំៗដឹកដីបើក្នុងល្បឿនលឿននេះ រកគាត់ជាអ្នកបើកបររថយន្តដូចគ្នាដែរ បានជួបព្រឹត្តិការណ៍ផ្ទាល់ដោយប៉ុន្មានថ្ងៃមុនរូបគាត់ស្ទើរតែជួបគ្រោះថ្នាក់ដោយសារក្រុមរថយន្តនេះដែរ  កុំតែគាត់បួងចង្កូតកិច្ចទាន់កុំអីគ្រោះថ្នាក់ធំ និងមានមនុស្សបាត់បង់អាយុជីវិតច្រើន ព្រោះកាលនោះគាត់កំពុងតែដឹកភ្ញៀវសណ្ឋាគារ។ម្យ៉ាងវិញទៀត ផ្លូវចាប់ពីចំណុចមុខជីង២រហូតដល់ដំណាក់ស្ដេចជាពិសេសត្រង់ចំណុចរង្វង់មូលតោពីរ ផ្លូវមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្លូវហែកក្លាយជាក្រឡុកស្រទាប់ចេកបើជិះមិនប្រយ័ត្ន។ពិតណាស់នឹងភ្លាត់ចង្កូតដួលជាក់ជាពុំខាន។ប៉ុន្តែគេពុំដែលឃើញសមត្ថកិច្ចជំនាញ នៃមន្ទីរសាធារណការខេត្ត ក៏ដូចជាអាជ្ញាធរក្រុងខេត្ត ចុះមកធ្វើការអប់រំ ដល់ក្រុមរថយន្តយ៉ាងនេះម្ដងណាឡើយ។

អត្ថបទនិងរូបភាពដោយលោកលីវ៉ាន់លីន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម