លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន១.៤៤០.០០០រៀល និងសម្ភារៈផ្សេងៗ  ជូនមន្រ្តីនគរបាលចំនួន២រូប នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ កំពុងសម្រាកព្យាបាលរបួសក្នុងពេលបំពេញភារកិច្ច

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែមករា ឆ្នាំ2024 ម៉ោង 7:55 នាទី ល្ងាច

(បន្ទាយមានជ័យ) ៖ ដើម្បីជាការលើទឹកចិត្តដល់មន្ត្រីនគរបាលដែលចុះបំពេញភារកិច្ចទប់ស្កាត់បទល្មើសត្រូវរងគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក វរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ ដឹកនាំកម្លាំង បានចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន១.៤៤០.០០០រៀល(១លានសែសិបបួនមុឺនរៀល) និងសម្ភារៈរួមមាន ទឹកសុទ្ធចំនួន៤កេស ទឹកផ្លែឈើចំនួន ២កេស និងទឹកដោះគរឆៅចំនួន ៤យួរ ប្រគល់ជូន. ១-លោកព្រិន្ទបាលទោ មេត ម៉ង់ការ៉ាត មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិល សម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលទេវិន្ទរក្សាសុខ ក្រុងសិរីសោភ័ណ ។២-លោកព្រិន្ទបាលទោ ងួន ភក្តី មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិល សម្រាកព្យាបាលនៅផ្ទះ ។

ជាមួយគ្នានេះលោកវរសេនីយ៍ឯក សុី ឌី តំណាងឲ្យឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសោកស្តាយ ជាមួយលោកព្រិន្ទបាលទោទាំង២ ដែលរងរបួសដោយជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច ចេញល្បាតពេលយប់ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង ជាដើម។

លោកវរសេនីយ៍ឯក សុី ឌី បានបញ្ជាក់ថា៖ដើម្បីជាការលើកទឹកចិត្តនិងចូលរួមការចំណាយផ្សេងៗក្នុងពេលដែលកំពុងសម្រាកព្យាបាលរបួសនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោក រួមទាំងសហការី នាំយកថវិការួមសម្ភារៈខាងលើ ប្រគល់ជូនប្អូនៗទាំង២ និងជូនពរប្អូនឆាប់ជាសះស្បើយនិងឆាប់បានទៅបម្រើការងារវិញផងដែរ ។

មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិលទាំង២រូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ ដែលបានចាត់លោកអធិការ រួមសហការីចុះមកសួរសុខទុកុ្ខដល់រូបលោកផ្ទាល់និងក្រុមគ្រួសារព្រមទាំងឧបត្ថម្ភថវិកា សម្ភារៈ ដល់លោកសម្រាប់ចំណាយក្នុងពេលកំពុងសម្រាកព្យាបាលរបួសនេះ ៕

ព័ត៌មានទាន់ហេតុការដោយ៧៨ លោក ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម