បុរសម្នាក់កាត់ដើមឈើមិនប្រយ័ត្ន រលំបាក់សង្កត់ស្លាប់ភ្លាមៗ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី17 ខែឩសភា ឆ្នាំ2021 ម៉ោង 7:54 នាទី ល្ងាច


ខេត្តត្បូងឃ្មុំៈ បុរសវ័យ ៣២ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅកនឹងន្លែងកើតហេតុ ដោយសារស៉ីឈ្នួល អាដើមតាសេកឲ្យគេ មិនប្រយ័ត្នរលំបាក់សង្កត់លើកាលពីវេលាម៉ោងប្រម៉ាណ ១០:១៥នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចដីរបស់ឧកញ៉ា ឡុង ស្រេង ស្តិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចដែលចុះទៅកន្លែងកើតហេតុថា នៅវេលាម៉ោង ១០:១៥នាទី មានឈ្មោៈ ឡុក រ៉ាវី ភទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅអាដើមឈើ (ដើមតាសេក) នៅចំណុចដីរបស់ឧកញ៉ា ឡុង ស្រេង ស្តិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក/ ខេត្តត្បូងឃ្មុំ ជាមួយឈ្មោៈ ឱ ផល្លី ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ខណៈកំពុងអាបណ្តាលឳ្យដើមឈើដួលរលំសង្កត់ទៅឈ្មោៈ ឡុក រ៉ាវី ស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយមកសមត្ថកិច្ចចុះទៅពិនិត្យ ហើយក៏បានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម