អបអរសាទរអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន២៦០នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី13 ខែឩសភា ឆ្នាំ2021 ម៉ោង 3:44 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាល ជាមួយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួនប្រមាណ ២៦០នាក់ មុនពេលវិល ត្រឡប់ទៅលំនៅដ្ឋានវិញ និងតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ។

ជាមួយគ្នានេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល បន្តបិទខ្ទប់ សម្រាប់ភូមិសាស្ត្រ ក្រុងព្រះសីហនុ រយះពេល១៤ថ្ងៃបន្ថែមទៀត ដោយបង្រួមការបិទខ្ទប់តាមតំបន់ទីមួយៗសារជាថ្មី ដើម្បីបង្ការនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម