គ្រោះថ្នាក់ចរាចរណ៍មួយករណី រវាងរថយន្ត Range Rover ពណ៌ស បើកបរដោយបុរសជនជាតិចិន បុកប៉ះជាមួយរថយន្តស្តារិច បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងខូចខាត....

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី14 ខែមករា ឆ្នាំ2023 ម៉ោង 12:21 នាទី ល្ងាច

ក្រុងព្រះសីហនុ-ម៉ោងជិត2ររសៀលថ្ងៃទី13 ខែមករា ឆ្នាំ2023 មានគ្រោះថ្នាក់ចរាចរណ៍មួយករណី រវាងរថយន្ត Range Rover ពណ៌ស បើកបរដោយបុរសជនជាតិចិន ពាក់ស្លាកលេខ ភ្នំពេញ 2BF-8266 បុកប៉ះជាមួយរថយន្តស្តារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2C-2058 បើកបរដោយបុរសជនជាតិខ្មែរ បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងខូចខាតដូចគ្នា ។ ហេតុការណ៏នេះកើតឡើងនៅតាមបណ្ដោយផ្លូវព្រះភូមិន្ទសង្កាត់លេខ4 ក្រុងព្រះសីហនុ។

 បើតាមសមត្ថកិច្ចបញ្ជាក់ថា មិនមានអ្នករងគ្រោះថ្នាក់ទេ ក្នុងនោះក្រោយកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ចាត់ចែងដោះស្រាយបន្តតាមនីតិវិធី៕



ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម