គោយន្តបទមិនប្រយ័ត្នត្រូវរថយន្ត ,FORD បុកពេញទំហឹង។

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែកញ្ញា ឆ្នាំ2023 ម៉ោង 9:47 នាទី ព្រឹក

បន្ទាយមានជ័យ ÷រថយន្តហ្វតផ្ទុះពោងសុវត្ថិភាពខណៈដែលគោយន្តក្រឡាប់ផ្ងារជើងឡើងលើតែសំណាងល្អមិនមានមនុស្សណារងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវវាងក្រុង (ផ្លូវមុចបួន) ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅវេលាម៉ោង ៧ៈ៤០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅទីនោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះរថយន្តម៉ាក ford rangerពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BT-9856 ទិសដៅធ្វើដំណើរពីលិចទៅកើត ចំណែកគោយន្តកន្ត្រៃ ធ្វើដំណើពីកើតទៅលិច ដោយបើកបញ្ច្រាស់រកឆ្លងផ្លូវ។

អ្នកបើកបបររថយន្តនិងអ្នករួមដំណើរមានចំនួន ៣នាក់ ជាប្តីប្រពន្ធ និងកូន តែសំណាងល្អមិនបង្ករអោយគ្រោះថ្នាក់ (ដោយសារផ្ទុះពោងឡានការពារ)។ដោយឡែកម្ចាស់គោយន្តកន្ត្រៃយ៍គេចខ្លួនបាត់។

ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានលើកឡើងនិងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលបើកបរគោយន្តឡើងលើថ្នល់ជាតិគួរតែមានបិទចំណាំងប្លាតឬតភ្លើងស្តុបឱ្យបានត្រឹមត្រូវ។

ទោះជាយ៉ាងណាក្រោយគ្រោះថ្នាក់ចរាចរណ៍នេះគេឃើញវត្តមានកម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ខេត្តបន្ទាយមានជ័យបានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យធ្វើការវាស់វែងនិងយករថយន្តនិងគោយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទនិងរូបភាពដីលោកហ៊ីងចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម