មានសង្ឃឹមហើយ សំរាប់កសិករ លោកជំទាវ នី ចាន់ធីតា ណែនាំកសិករត្រូវដាំដុះតាមផែនកា

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែឩសភា ឆ្នាំ2021 ម៉ោង 3:13 នាទី ល្ងាច

លោកជំទាវ នី ចាន់ធីតា ណែនាំកសិករត្រូវដាំដុះតាមផែនការ ដើម្បីទទួលបានកសិផល លក់ទៅកាន់ទីផ្សារមានជាប្រចាំ
ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវអភិបាលរងខេត្តបានជំរុញឲ្យបងប្អូនប្រជា កសិករធ្វើការដាំដុះដំណាំបន្លែស្របតាម តម្រូវការទីផ្សារកាន់តែច្រើន ។ ដូច្នេះដើម្បីមានបន្លែលក់ទៅកាន់ទីផ្សារកាន់តែច្រើន មាននិរន្តរភាពបងប្អូនត្រូវរៀបចំចងក្រងជាក្រុម ជាបណ្តុំសហគមន៍ហើយធ្វើការដាំដុះត្រូវមានផែនការ ដែលផែនការនោះ ស្របនឹងតម្រូវការរបស់ទីផ្សារទើបធ្វើឲ្យកសិផលមិនជុញ ហើយទទួលបានតម្លៃល្អប្រសើរ ។ ពិសេសសហគមន៍កសិកម្មគោកស្រុកបៃតង ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នេះតែម្តង ។
លោកប្រធានសហគមន៍ បានរៀបរាប់ថា ប្រជាកសិករដាំដុះបន្លែនៅក្នុងភូមិគោកស្រុក សរុបប្រមាណ ១១៦គ្រួសារ ក្នុងនោះជាសមាជិកសហគមន៍ចំនួន ៦៣គ្រួសារ ដែលអាចផ្គត់ផ្គង់នៅលើទីផ្សារនូវបន្លែ ដូចជា ស្លឹកខ្ទឹមប្រមាណ ៣ ០០០គីឡូក្រាម ទៅ ៤ ០០០គីឡូក្រាម/ថ្ងៃ ត្រសក់ចំណារចន្លោះពី ៥០០គីឡូក្រាម ទៅ ១ ០០០គីឡូក្រាម/ថ្ងៃ ត្រប់ស្រួយ ៣០០គីឡូក្រាម/ថ្ងៃ និងត្រឡាចចន្លោះពី ១៥០គីឡូក្រាម ទៅ ២០០គីឡូក្រាម/ថ្ងៃ។ ចំពោះដំណាំត្រកួនវិញអាចផ្គត់ផ្គង់បាន ១ ០០០គីឡូក្រាម/ថ្ងៃ ប្រសិនបើមានទីផ្សារទិញត្រកួនជាក់លាក់។
ក្នុងឱកាសនោះ បងប្អូនប្រជាកសិករ បានលើកសំណូមពរបីចំណុច ១-ជួយសម្រួលផ្លូវសម្រាប់ដឹកកសិផលចេញពីចំការ ២-សម្រួលតបណ្ដាញប្រព័ន្ធអគ្គិសនី ចូលដល់ចម្ការដែលមានប្រជាកសិករដាំដុះបន្លែ សម្រាប់បូមទឹកស្រោចស្រពបង្កបង្កើនផលដំណាំ និង៣-ជួយពង្រីកទីផ្សារកសិផល។
លោកជំទាវ នី ចាន់ធីតា បានសំដែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធិផលកសិផលដែលបានពីការប្រឹងប្រែងរបស់បងប្អូន។ សំណូមពរ ទាំងបី នឹងយកទៅពិភាក្សានិងដោះស្រាយតាមលទ្ធភាពជាក់ស្តែង។ លោកជំទាវ ក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលមានគម្រោងពង្រីកទីផ្សារកសិផលជាពិសេសបន្លែ ជូនបងប្អូននិងជំរុញឲ្យបងប្អូន បន្តធ្វើការដាំដុះ ព្រោះតម្រូវការកាន់តែច្រើន។ ដូច្នេះ ដើម្បីមានបន្លែលក់ទៅកាន់ទីផ្សារកាន់តែច្រើន មាននិរន្តរភាព បងប្អូន ត្រូវរៀបចំចងក្រងជាក្រុម ជាបណ្តុំ ជាសហគមន៍ ហើយធ្វើការដាំដុះមានផែនការ ដែលផែនការនោះ ស្របគ្នានឹងតម្រូវការរបស់ទីផ្សារ ទើបធ្វើឲ្យកសិផលមិនជុញ ហើយទទួលបានតម្លៃល្អប្រសើរ ៕
សាន វិឡែម ៥.៥.២០២១


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម