មាន ករណី ចាប់ជំរិតទារមួយលានដុល្លា (ប្រើអាវុធខ្លី និងកាំបិតចុងស្រួច) រវាងជនជាតិចិននិងជនជាតិចិនធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី13 ខែសីហា ឆ្នាំ2023 ម៉ោង 9:52 នាទី ព្រឹក

មាន ករណី ចាប់ជំរិតទារមួយលានដុល្លា (ប្រើអាវុធខ្លី និងកាំបិតចុងស្រួច) រវាងជនជាតិចិននិងជនជាតិចិនធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ : លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងព្រឹកនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៦ និង ០០នាទី ព្រឹក មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ១នាក់ ចូលក្នុងរថយន្ត បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព ភ្លាមនោះកម្លាំងជំនាញយើងបានធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលអោយរងរបួសបុរស១នាក់ បន្ទាប់មក រថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលអោយខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ចយើងធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន ភ្លាមនោះ ជនសង្ស័យ២នាក់បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមាន១នាក់សៀតអាវុធខ្លី១ដើមនៅចង្កេះរត់ចូលក្នុងផ្សារ និង១នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើមរត់ទៅតាមផ្លូវគៀនផ្សារ ពេលនោះ កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ដែលមានអាវុធខ្លី ចំណែកជនសង្ស័យ១នាក់ទៀតដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ចយើង ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការផ្ទុះអាវុធ២គ្រាប់ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងបាននាំជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យ១នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។
+ជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
+រងរបួស៖ ក ធ្ងន់ធ្ងរ ។
+ជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន ។ (មាន ១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)
+ សម្ភារវត្ថុតាងចាប់យកបាន:
-រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ។ (ជាមធ្យោបាយជិះធ្វើសកម្មភាព)
-អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់ ១ មាន ៣គ្រាប់) ។ (អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ)
-កូនកាំបិតចុងស្រួច ០១ដើម ។ (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ)
-ទូរស័ព្ទដៃ ២គ្រឿង ។
-លិខិតឆ្លងដែន ២ក្បាល ។
-កាតរឹង ២សន្លឹក ។
-កាបូបក្រវាត់ចង្កេះ ១ ។
-នាឡិកាដៃ ២គ្រឿង ។
-ខ្សែ ១ខ្សែ ។
   បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យ ដើម្បីបន្តនីតិវិធីទៅតាមច្បាប់៕សម្របសម្រួលចេញផ្សាដោយលោកនី វ៉ាន់នីន 087 758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម