ពិធីទទួលអំណោយមនុស្សធម៌ពី លោក ទៀ សុខា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែឩសភា ឆ្នាំ2021 ម៉ោង 12:27 នាទី ល្ងាច
(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពី លោក ទៀ សុខា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បានឧបត្ថម្ភ អង្ករ ១០តោន ត្រីខ ១៥កេស មីថៃ ១៥កេសធំ ទឹកត្រី ៩០យួរ ទឹកស៊ីអ៊ីវ ៩០យួរ ទឹកសុទ្ធ ២០០កេស ម៉ាស់ ៧កេស ទឹកអាល់កុល ១៥កោន ប៊ីចេង ៧បាវ និងខ្ទឹមស ០៧បាវ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរីករាលដាលនៅក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមប្រធាន មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោក ទៀ សុខា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់សាខាខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងទទួលបាននូវពរជ័យ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម