ក្រុមប្រជាពលរដ្ឋជាង៨០គ្រួសារស្ថិតក្នុងភូមិ១ឃុំទំនប់រលក ស្នើស៊ុំអាជ្ញាធរដែនដីជួយពន្លឿនការចេញប័ណ្ណកម្មសិទ្ខជូនពួកគាត់ …..

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី23 ខែតុលា ឆ្នាំ2022 ម៉ោង 12:13 នាទី ល្ងាច

ខេត្តព្រះសីហនុៈថ្លែងមកកាន់បណ្តាញសារព័ត៏មាន នាព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២២នេះ ប្រជាពលរដ្ឋប្រមាណ៥០គ្រួសារតំណាងអោយប្រជាពលរដ្ឋជាង៨០ ហិចតា ដែលកំពុងរស់នៅអាស្រ័យផលស្ថិតក្នុងភូមិ១ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលអតីតៈកាលស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ បានស្នើស៊ុំ យ៉ាងទទួចដល់អាជ្ញាធរដែនដី ថ្នាក់ភូមិ ឃុំ និង ស្រុក មេត្តាចុះមកពិនិត្យជាក់ស្តែងនៃការរស់នៅរបស់ពួកគាត់ ដើម្បីពួកគាត់អាចទទួលបានប័ណ្ណកម្មសិទ្ឋស្របច្បាប់ ដូចប្រជាពលរដ្ឋដ៏ទៃ។

ប្រជាពលរដ្ឋប្រមាណជាង ៨០គ្រួសារបាន ស្នើយ៉ាងទទួចដល់អាជ្ញាធរដែនដី គ្រប់ ជាន់ថ្នាក់ ដែលជាអាណាព្យាបាល ជាម៉ែឪរបស់ពួកគាត់ សូមមេត្តា ជួយ សម្រួល ដល់ពួកគាត់ផង ដើម្បីពួកគាត់ទទួលបាននូវប័ណ្ណកម្មសិទ្ឋស្របច្បាប់ ដូចប្រជាពលរដ្ឋដ៏ទៃ។ ប្រភពដ៏ដែលបានបញ្ជាក់បន្ថែមថា ចំពោះបញ្ហាការដាក់ពាក្យស្នើស៊ុំនេះពួកគាត់បានដាក់ពាក្យជាច្រើនលើកច្រើនសាររួចមកហើយតាំងពីក្រោយពួកគាត់បានកាត់ចេញពីឃុំជើងគោស្រុកព្រៃនប់មកស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដោយកាលនោះក្នុងកំឡុងឆ្នាំ១៩៩៦ដល់ត្រឹមឆ្នាំ២០១៤ ពួគគាត់មានការទទួលស្គាល់ដឹងឬ ពីអាជ្ញាធរ ឃុំជើងគោ ហើយនៅក្រោយឆ្នាំ២០១៤រាល់ពេលមានការបោះឆ្នោត ពួកគាត់បានមកចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំទំនប់ រហូតបច្ចុប្បន្ន។

  ដោយឡែកប្រជាពលរដ្ឋផ្សេងៗទៀត បានបង្ហាញអារម្មណ៏ ស្រដៀងគ្នាថា ចំពោះមូលហេតុដែលពួកគាត់មកជួបជុំគ្នានេះ គឺស៊ុំអោយអាជ្ញាធរដែនដីជម្រះនូវមន្ទិលសង្ស័យ ដោយស្នើអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ចុះមកពិនិត្យលើការរស់នៅអាស្រ័យផលជាក់ស្តែង ថាតើពួកគាត់អាចទទួលបាននូវប័ណ្ណកម្មសិទ្ឋដែរឬទេ ព្រោះមួយរយះចុងក្រោយនេះ គ្រប់ពេលដែលពួកគាត់សាកសួរ ជុំវិញការចេញប័ណ្ណសិទ្ឋនេះអាជ្ញាធរពាក់ព័ន្ឋបានឆ្លើយ របៀបស្រពិចស្រពិល ដោយអ្នកខ្លះថា ដីនេះស្ថិតក្នុងដែនសហគមន៏ ឯមន្ត្រីខ្លះឆ្លើយថាការរស់នៅលើដីចំណីព្រែក ឯមន្ត្រីខ្លះទៀតថា ពួកគាត់កំពុងរស់នៅលើដីកម្មសិទ្ឋអ្នកដ៏ទៃ ដោយពុំដែលចុះមកពិនិត្យម្តងណាសោះ។សម្រាប់ពួកគាត់ដែលបានមកតាំងទីលំនៅទីតាំងចាប់តាំងពីឆ្នាំ១៩៩៦ ពួកគាត់មិនខ្លាចទទួលស្គាល់ការពិតម្តងណាឡើយ ព្រោះពួកគាត់បានដឹងយ៉ាងច្បាស់ថា ពួកគាត់ពិតជារស់នៅលើដីរបស់រដ្ឋពិតមែនព្រោះពួកគាត់គ្មានទីលំនៅ។បើរដ្ឋអំណាចឆ្លើយថាពួកគាត់មិនអាចរស់នៅលើនេះបានសូមអាជ្ញាធរដែនដីបកស្រាយអោយបានច្បាស់ ដើម្បីពួកគាត់ងាយស្រួលពួកគាត់ស្នើស៊ុំក្តីសន្តោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរដល់ប្រជាពលរដ្ឋខ្វះខាតដូចពួគាត់។

  ជុំវិញបញ្ហានេះ លោក គឹម ហាក់ ប្រធានភូមិ១ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ទីតាំងនេះ ស្ថិតក្នុងដែនដីសហគមន៏ ពុំអាចជនណាយកធ្វើជាកម្មសិទ្ឋបាននោះទេ។

  ឆ្លើយតបទៅការសំនូមពរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ លោក ស៊ុន ពិសី អភិបាលរងស្រុក ស្ទឹងហាវ បានអោយដឹងថា ចំពោះទីតាំងដីដែលប្រជាពលរដ្ឋស្នើស៊ុំនេះ វាជាដីដែលពុំទាន់ច្បាស់លាស់ វានៅមានភាពស្រពិចស្រពិលជាមួយដីកម្មសិទ្ឋឯកជន របស់អ្នកដ៏ទៃ ដូចនេះរងចាំការពិនិត្យលើភាពជាក់ស្តែងអោយបានច្បាស់លាស់សិន។

  ដោយឡែកយោងតាមប្រភព ពីមន្ត្រីសាលាស្រុកព្រៃនប់ ស៊ុំមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថា ដីប្រជាពលរដ្ឋស្នើស៊ុំចេញប័ណ្ណកម្មសិទ្ឋនេះ វាពុំមានការពាក់ព័ន្ឋជាដីកម្មសិទ្ឋឯកជន របស់អ្នកដ៏ទៃនោះទេ គឺអាចពាក់ព័ន្ឋតែជាមួយចំណីព្រែកតែប៉ុណ្ណោះ ព្រោះដីនោះមានព្រុំប្រទល់ច្បាស់លាស់ នឹងមានផ្លូវជាភ័ស្តុតាង។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម