ពិតជាមោតនះភាពខេត្តព្រះសីហនុ សិស្សពូកែ៦នាក់ចេញទៅប្រគួតដណ្តើមជ័យលាភី ប្រចាំប្រទេស

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី05 ខែមិថុនា ឆ្នាំ2023 ម៉ោង 12:36 នាទី ល្ងាច

ពិតជាមោតនះភាពខេត្តព្រះសីហនុ សិស្សពូកែ៦នាក់ចេញទៅប្រគួតដណ្តើមជ័យលាភី ប្រចាំប្រទេស


ខេត្តព្រះសីហនុ÷ សិស្សពូកែចំនួន៦នាក់ រួមជាសិស្សជ័យលាភីក្នុងវិញ្ញាសារសួរដេញដោល នាព្រឹកថ្ងៃទី៥មិថុនាឆ្នាំ២០២៣ ត្រូវបានឯកឩត្តម អភិបាលខេត្ត អនុញ្ញាត្តិអោយចូលជួបសំណេះសំណាល ដោយមានការចូលរួមផងដែរពីសំណាក់អាណាព្យាបាល និង លោកគ្រូ អ្នកគ្រូផងដែរ។
ថ្លែងក្នុងឪកាសនោះផងដែរ ឯកឩត្តម បានកោតសរសើរដល់អាណាព្យាបាល និង លោកគ្រូ អ្នកគ្រូ ដែលបានអប់រំ ក្មួយៗចៅៗ បានល្អ រហូតឈានដល់
ទទួលបានលទ្ឋផលល្អ ដូចថ្ងៃនេះ។ឯកឩត្តមបន្តថា ពិតណាស់យើងដឹងហើយថា យុវជនគឺជាទំពាំងស្នងឬស្សី គឺជាសរសរទ្រូងប្រទេសជាតិ ដូចនេះសូមគ្មួយៗ ចៅៗ ខិតខំបន្តទៀត ត្រូវតាំងចិត្តថា អ្វីៗយើងអាចធ្វើបាន ដើម្បីដណ្តើមបានជ័យលាភីមកកាន់គ្រួសារ មកកាន់ សាលា ក៍ដូចជាជូនខេត្ត នឹងបន្តទៅដណ្តើមជ័យលាភីថ្នាក់អន្តរជាតិ។លទ្ឋផលដែលគ្មួយៗ ចៅ ៗ ដណ្តើមបាននាពេលកន្លងមក គឺអាចសរ បញ្ចាក់ថាគ្មួយៗ ចៅ ៗ ពិតជាមានភាពធន់ រឹងមាំពិតប្រាកដ ប៉ុន្តែដាច់ខាតកុំភ្លេចខ្លួន ត្រូវពុះពាររាល់ការលំបាកបន្ថែមទៀត ព្រោះមនុស្សទាំងអស់គ្មាននណាម្នាក់ គេចផុតពីឩបស័គ្គនោះទេ ចូរក្មួយចាំទុកថា ឩបស័គ្គគឺជាឪកាសដែលឈានទៅកាន់ភាពជោគជ័យ គ្មានជោគជ័យណាបានមកដោយងាយៗនោះ តែបើជោគជ័យបានមកដោយងាយ វាមានភាពផុយស្រួយណាស់ក្នុងរលាយទៅវិញជាក់ជាពុំខាន ហេតុនេះវាពិតណាស់ស្ថានការគឺជារុញច្រានជោគវាសនារបស់មនុស្សគ្របើរូប។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម