កាន់តែក្តៅហើយ ម្តងនេះ មេធាវី លោក សុខរ៉ាថន បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ លោក ផែង វណ្ណះទាមទារសំណងជម្ងឺចិត្ត ជាទឹកប្រាក់ចំនួន ១០ ម៉ឺន ដុល្លាអាមេរិក

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 1:05 នាទី ល្ងាច

ខេត្តព្រះសីហនុៈ រឿងរ៉ាវកាន់តែក្តៅហើយរវាងលោក សុខរ៉ាថន និង លោក ផែង ​វណ្ណះ នៅមួយរយះចុងក្រោយនេះ ធ្វើមហាជនដែលតែងតែតាមដានព័ត៏មាន កំពុង រងចាំអ៊ុតមើល ថាតើម្តងនេះ លោក ផែង វណ្ណះនៅតែអាចគេចចេញបានអំពីពាក្យ​បណ្តឹង ដូចមុនៗដែរ រឺ ទេ។

        យោងតាមលិខិតពាក្យបណ្តឹងមួយច្បាប់ពីលោក ឈុន ជ្រា មេធាវី តំណាង អាណិត្តិ អោយលោក សុខ រ៉ាថន ដែលអង្គភាពសារព័ត៏មានSNTV Breaking News ទើបទទួលបានថ្មីៗនេះ បានធ្វើការប្តឹង លោក ផែង វណ្ណះ ជានាយកសារព័ត៌មាន Pheng Vannak News មានការិយាល័យស្ថិតនៅ ក្រុងតាខ្មៅ ខេត្តកណ្តាលពីបទ បរិហាកេរ្តិ៍ជាសាធារណៈ  ​ដោយមានខ្លឹមសារ​ ទាំងស្រុងថា ខ្ញុំបាទឈ្មោះ សុខ រ៉ាថន អាយុ៤៣ឆ្នាំ មានទីលំនៅស្ថិតនៅផ្ទះលេខ៦៤ ផ្លូវលេខ៣៥៥ ភូមិទួល- គោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទទំនាក់ទំនង ០៨៩ ៨០៩ ៨៨៨ ។ សូមគោរពចូលមកឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុកម្មវត្ថុ ប្តឹងពីឈ្មោះ ផែង វណ្ណៈ ជានាយកសារព័ត៌មាន Pheng Vannak មានការិយាល័យស្ថិតនៅ ក្រុងតាខ្មៅ ខេត្តកណ្តាលពីបទ បរិហាកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រព្រឹត្តនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។យោង៖ តាមទំព័រ ហ្វេសប៊ុក ឈ្មោះ Pheng Vannak ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។តបតាមកម្មវត្ថុ និងយោងខាងលើខ្ញុំបាទសូមជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថា៖កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខ្ញុំបាទត្រូវបានទំព័រ ហ្វេសប៊ុកមួយឈ្មោះថា Pheng Vannakដែលមានលោក ផែង វណ្ណៈ ជានាយក ដែលមានការិយាល័យស្ថិតនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបរិយាកេរ្តិ៍ជាសាធារណៈដោយមានខ្លឹមសារថា “នៅរសៀលថ្ងៃនេះក្រុមចោរប្លន់ដីនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលដឹកនាំ ដោយឈ្មោះ ជៀម ជុន កូនចៅ សុខ រ៉ាថន បានរត់គេចខ្លួនពីទីតាំងដែលពួកវាបានប្លន់បន្ទាប់ពីឃើញសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ និងប្រជាពលរដ្ឋជាម្ចាស់ដី ចុះទៅដល់” “លើកនេះស្គាល់មុខចោរច្បាស់ហើយ លឺថាមេក្លោងប្លន់ដី ឈ្មោះ សុខ រ៉ាថន នេះកំពុងដើរជាមួយមន្ត្រីជាន់ខ្ពស់សាលាឧទ្ធរណ៏ព្រះសីហនុផង។តែខ្ញុំគិតថាមន្ត្រីជាន់ខ្ពស់ រូបនោះជាអ្នកច្បាប់មិនការពារជនល្មើសប្រព្រឹត្តខុសច្បាប់នោះទេ ។ សូមអរគុណលោក ឧត្តមសេនីយ ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមន្ត្រីក្រោមឱវាទដែលបាន ជួយការពារ ប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ”។មិនត្រឹមតែប៉ុណ្ណោះទំព័រហ្វេសប៊ុកខាងលើនេះបានបង្ហោះរូបភាពដែលមិនពាក់ព័ន្ធនិងសកម្មភាពនៃសំណេរខាងលើនិងគ្មានការពិតទាល់តែសោះដែលនាំឱ្យមហាជនមានការភ័ន្ទច្រឡំនិងព្រមទាំងធ្វើឱ្យរូបខ្ញុំរងនូវក្តីអាម៉ាស់យ៉ាងខ្លាំង និងបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំបាទទៀតផង កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២១ មេធាវីរបស់ខ្ញុំ បានផ្ញើលិខិតបំភ្លឺ ទៅលោក នាយកនិពន្ធសាព័ត៌មាន Pheng Vannakឱ្យធ្វើការកែតម្រូវលើអត្តបទសារព័ត៌មានរបស់គាត់ ប៉ុន្តែរហូតមកដល់ពេលនេះម្ចាស់និពន្ធនាយកសារព័ត៌មានឈ្មោះ​PhengVannakមិនព្រមធ្វើការកែតម្រូវតាមការស្នើសុំឡើយ។ ដោយទ្រាំមិនបាននឹងទង្វើគ្មានការទទួលខុសត្រូវរបស់ឈ្មោះនេះទើបរូបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ មកអយ្យការខេត្តព្រះសីហនុ ដើម្បីជួយរកយុត្តិធម៌ជូនរូបខ្ញុំបាទ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម មេត្តាចាត់វិធានការតាមផ្លូវច្បាប់ លើ ផែង វណ្ណៈ និងសុំទាមទារសំណងជម្ងឺចិត្ត ជាទឹកប្រាក់ចំនួន ១០ ម៉ឺន ដុល្លាអាមេរិក ។សូម ឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម