បុរសពីរនាក់ជិះម៉ូតូបុករថយន្តកំពុងតែបត់បណ្ដាឲ្យរងរបួសស្រាល

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែសីហា ឆ្នាំ2023 ម៉ោង 11:34 នាទី ល្ងាច

បុរសពីរនាក់ជិះម៉ូតូបុករថយន្តកំពុងតែបត់បណ្ដាឲ្យរងរបួសស្រាល

ខេត្តព្រះសីហនុ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បានបណ្ដាលឱ្យភាគីខាងម៉ូតូមួយទៀតបើកបរដោយបុរសពីរអ្នក នោះរងរបួសស្រាល។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវឯករាជ្យ នៅវេលាម៉ោង 9:31 នាទីយប់ ថ្ងៃអង្គារ ទី15 ខែសីហា ឆ្នាំ 2023 ត្រង់ចំណុចទុលមុខសាលារៀនហ៊ុន សែនក្រុងស្ថិតនៅភូមិ២ សង្កាត់3 ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពប្រជាពលរដ្ឋពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ sntv breaking news ឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្តមួយគ្រឿងពណ៌ខ្មៅ ម៉ាក luxis 470 ពាក់ស្លាក់លេខ ភ្នំពេញ 2J-5525 ដំណើរមានទិសដៅពីកើតទៅលិចលុះមកដល់កន្លែងកើតហេតុខាងលើរថយន្តក៏បានបត់ឆ្វេង ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក Honda dream ពាក់ស្លាកលេខ ព្រះសីហនុ 1H-8977 មានទិសដៅពីលិចទៅកើតក៏ជ្រុលទៅបុកចំទទឹងរថយន្ដ ពេញទំហឹងបណ្តាលអោយទ្វាខាងស្ដាំរថយន្ដកំពិតនិងបានបង្កឱ្យមនុស្សរងរបួសស្រាល។ តាមប្រភពដ៏ដែលបានបន្តទៀតថា អ្នកបើកបររថយន្ដដោយជនជាតិចិន ភេទប្រុស ពុំស្គាល់អត្តសញ្ញាណ មានរងរបួសទេ ភាគីខាងម៉ូតូបើកបរដោយបុរសពីរអ្នកមិនស្គាល់អត្តសញ្ញាណ នោះរងរបួសស្រាល។ ភ្លាមៗនោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនឹងម៉ូតូ នៅហ្នឹងកន្លែង។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់និងធ្វើការសម្របសម្រួលវាស់វែងប្រមូលយកវត្ថុតាងទាំងពីទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ។

សម្រួលអត្ថបទចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម