សមត្ថកិច្ចស្រុកកំពង់សីលា បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់ ដកហូតបានថ្នាំញៀនចំនួន ២៧កញ្ចប់.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែមិីនា ឆ្នាំ2021 ម៉ោង 11:10 នាទី ព្រឹក

(ខេត្តព្រះសីហនុ) សមត្ថកិច្ច បង្ក្រាបករណីគ្រឿង ញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់ ដកហូតបានថ្នាំញៀនចំនួន ២៧កញ្ចប់ នៅថ្ងៃទី២១​.០៣.២០២១ វេលាម៉ោង១៧​:៤០នាទី កម្លាំង អធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានបង្ក្រាបករណីជួញដូរកាន់កាប់រក្សាទុក និងប្រើប្រាស់គ្រឿងញៀន១ករណី ស្ថិតនៅលេីផ្លូវជាតិ៤ក្នុងភូមិចំការហ្លួងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ឆែលីហួតភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិផ្សារត្រពាំងក្រឡឹងឃុំគីរីវន្តស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ

*វត្ថុតាងដកហូតបាន៖

-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៧កញ្ចប់ (ម្ភៃប្រាំពីរកញ្ចប់)

-ទូរស័ព្ទដៃ១គ្រឿង

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការ ដ្ឋាននគរបាលស្រុកកំពង់សីលា បន្តតាមនីតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម