បុរសអ្នកបើកម៉ូតូកង់បីម្នាក់ស្លាប់ភ្លាមៗមួយរំពេច បន្ទាប់ពីខ្លួនបើកង់បីរេចង្កូតធ្លាក់ផ្លូវ ទៅបុក និង កន្ទុយរថយន្តកុងតឺន័រ ដែលខូចចតទុកចោល នៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែមិីនា ឆ្នាំ2021 ម៉ោង 7:38 នាទី ព្រឹក

(ខេត្តព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូកង់បីមួយគ្រឿង បើករេចង្កូតធ្លាក់ផ្លូវទៅបុក និង កន្ទុយរថយន្តកុងតឺន័រ ដែលខូចចតទុកចោល បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូកង់បីនោះស្លាប់ភ្លាមៗមួយរំពេច វេលាម៉ោង០៤និង៥០នាទី ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតក្នុងភូមិបទគគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺ រវាងម៉ូតូកង់បី(តុកតុក)មួយគ្រឿង មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃ បណ្តាលអោយធ្លាក់ផ្លូវបុកនិង កន្ទុយរថយន្តកុងទីនឺ ដែលចតចោល(ខូច) អ្នកបើកបររថយន្តឈ្មោះ គា កាន់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកបរ មាទីលំនៅភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបាន ន/ប ហៅទៅសាកសួរនៅប៉ុស្ត៍រដ្ឋបាលឃុំអូរឧកញ៉ាហេង ករណីខាងលើបណ្តាលអោយ ឈ្មោះ គឹម សំភាស់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរ ម៉ូតូកង់បី(តុកតុក) មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាងត្រូវបានសម្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសាកសពរងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម