អ្នកឧកញ៉ា ទៀ វិចិត្រ បាននាំយកអំណោយនិងថវិការ លើកទឹកចិត្តដល់លោកយាយ ដែលបានលះបង់កំលាំងកាយចិត្ត ចូលរួមដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី04 ខែកក្កដា ឆ្នាំ2023 ម៉ោង 4:25 នាទី ល្ងាច

អ្នកឧកញ៉ា ទៀ វិចិត្រ បាននាំយកអំណោយនិងថវិការ លើកទឹកចិត្តដល់លោកយាយ ដែលបានលះបង់កំលាំងកាយចិត្ត ចូលរួមដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា

ខេត្តកណ្ដាលៈ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានមើលឃើញរូបភាពតាមបណ្តាញសង្គម របស់លោកយាយមួយរូប ដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា សុខចិត្តជិះកង់ ដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្ស ដោយក្តីអាណិត ស្រឡាញ់ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោកទាំង២ បានចាត់ក្រុមការងារ ធ្វើការស្វែងរកនិងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមនិងថវិការ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកយាយ ដែលបានលះបង់កំលាំងកាយចិត្ត ដោយក្តីស្រឡាញ់ បានចូលរួមដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដោយធ្វើការជិះកង់ដង្ហែរ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា លោកយាយខាងលើមានឈ្មោះ ចេង គឹម អាយុ៦៩ឆ្នាំ រស់នៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
លោកយាយ ចេង គឹម សព្វថ្ងៃជាស្រ្តីមេមាយ គ្មានកូនទេ រស់នៅជាមួយក្មួយ ហើយមានជីវភាពក្រីក្រលំបាក ប្រកបមុខរបរ
ដើររើសអេតចាយ។

ក្នុងឳកាសនោះ លោកយាយ ចេង គឹម បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយដល់លោកយាយ និងសូមគោរពជូនពរ ដល់អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម