ផ្ទុះអាគុយកង់អគ្គិសនីឆាបឆេះៗផ្ទះប្រជាពលរដ្ឋផ្អើលក្រុងព្រះសីហនុទាំងព្រឹក

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី10 ខែសីហា ឆ្នាំ2023 ម៉ោង 12:39 នាទី ល្ងាច

ផ្ទុះអាគុយកង់អគ្គិសនីឆាបឆេះៗផ្ទះប្រជាពលរដ្ឋផ្អើលក្រុងព្រះសីហនុទាំងព្រឹក

ខេត្តព្រះសីហនុ÷ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យឆាប់ឆេះកាលពីវេលាម៉ោង ១០.០០នាទីព្រឹកថ្ងៃទី 10ខែសីហារឆ្នាំ២០២៣ នៅត្រង់ផ្លូវបំបែកស្តុបផ្សារលើក្រុងព្រះសីហនុស្ថិតក្នុងភូមិ២ សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុ។

    ជុំវិញករណីអគ្គីភ័យនេះផងដែរយោងតាមប្រភពបឋមពីកន្លែងកើតហេតុបានឲ្យដឹងថាអាគ្គីភ័យនេះបង្កឡើងដោយសារម្ចាស់ផ្ទះបានសាកអាគុយក្នុងកង់អគ្គិសនីរបស់គាត់តាំងពីយប់រហូតដល់ព្រឹកតែតែម្ចាស់ផ្ទះពុំបានពុំបានដកភ្លើងចេញនោះទេ។រហូតដល់ម៉ោងកើតហេតុ អាគុយក្នុងកង់អគ្គិសនីបានផ្ទុះបែកផ្កាភ្លើងឆេះមកលើសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះនិងសម្ភារៈសម្រាប់ផលិតធុងដែក និងទងទឹកបណ្ដាលឲ្យឆាប់ឆេះជាអណ្ដាតភ្លើង។តែសំណាងល្អត្រូវបានអ្នកជិតខាងយកបំពង់ពន្លត់អគ្គីភ័យនិងទឹកមកជួយសង្គ្រោះមុនពេលដែលរថយន្តសង្គ្រោះរបស់សមត្ថកិច្ចមកជួយពន្លត់។
ដោយឡែកយោងតាមប្រភពពីសមត្ថកិច្ចចុះអន្តរាគមន៍នៅទីតាំងកើតអាចផ្ទាល់បានគូសបញ្ជាក់ថា ទីតាំងផ្ទះប្រជាពលរដ្ឋដែលរងអគ្គីភ័យឆាប់ឆេះនោះមានឈ្មោះផ្សេងសុធារ៉ា មុខរបរលក់សម្ភារៈផ្ទះបាយនិងសិប្បកម្មផលិតប៉ោត ធុង គ្រប់ប្រភេទ ក្នុងករណីជួយពន្លត់ដោយប្រើរថយន្តចំនួន 5 គ្រឿងរួមមានរថយន្តពន្លត់គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន 3 គ្រឿងរថយន្តរបស់កងរាជអាវុធហត្ថចំនួនមួយគ្រឿងនិងរថយន្តរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនមួយគ្រឿងដោយប្រើទឹកអស់ពីរថយន្ត។      សម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087 758 866

ព័ត៌មានទាន់ហេតុការណ៍ក្នុងលីង       https://t.me/Nyvarnni


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម