(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ បានពាំនាំយកអំណេាយដ៏ថ្លែថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវមានដូចជា ទឹកសុទ្ធ ២០កេស ទឹកក្រូច ២០យួរ មី ៥កេសធំ ត្រីខ ៣កេសធំ ម៉ាស់ ១កេសធំ អាល់កុល ១កាន ស្រោមដៃ ៥ប្រអប់ អង្ករ១០បាវ និងថវិកា ៤,០០០,០០០ រៀល ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្នុងនាមស្នងការនគរបាលខេត្តព្រះសីហនុ និងមន្ត្រីទាំងអស់ សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕