អាសូរណាស់.! ពីនាក់ប្ដីប្រពន្ធឈរលើភ្លឺស្រែពេលមេឃកំពុងធ្លាក់ភ្លៀងស្រាប់តែរន្ទះបាញ់ចំប្រពន្ធបណ្តាលស្លាប់ប្ដីរងរបួសស្រាល.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែមេសា ឆ្នាំ2021 ម៉ោង 6:30 នាទី ល្ងាច

(បាត់ដំបង)៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលស្រុកបាណន់បានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់បាន គ្រោះថ្នាក់ដោយធម្មជាតិនេះបានកើតឡើងនៅជិតវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ នៅត្រង់ចំណុចបឹងខ្ទំ ក្នុងភូមិព្រៃទទឹង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមប្រភពបន្តថា មុនកើតពេលហេតុស្ត្រីរងគ្រោះបានទៅ ព្រោះស្រូវនៅក្បែរភូមិជាមួយនឹងប្តី ចៃដន្យត្រូវភ្លៀងធ្លាក់មួយមេស្របពេលដែលប្តីកំពុងអង្គុយលើគោយន្ត ពេលនោះស្ត្រីជនរងគ្រោះក៏បានដើរឈរនៅក្បែរប្ដីចំងាយប្រមាណ១,ខ្លះម៉ែត្រក៏ត្រូវរន្ទះភ្លើងបាញ់ស្រោចមកលើខ្លួនបណ្តាលឲ្យស្លាប់ប្រពន្ធភ្លាមៗនៅនឹងកន្លែងតែម្តង។

ជនរងគ្រោះស្លាប់ឈោ្មះ ប៉ាក សល់ ភេទស្រី អាយុ ៥២ឆ្នាំ ចំណែកឯបុរសជាប្តីមានឈ្មោះ ឈន ជា អាយុ ៥៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិ ឃុំ កន្លែងកើតហេតុខាងលើ។

សមត្តកិច្ចនគរបាលជំនាញ ក្រោយពីបានព័ត៍មានភ្លាមៗ បានចុះទៅដល់កន្លែងតើហេតុហើយបានពិនិត្យសាកសពបញ្ជាក់ថាជនរងគ្រោះពិតជាបានស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែនបន្ទាប់ពីបានពិនិត្យសាកសពរួចមកក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើរៀបចំពិធីបុណ្យតាមប្រពៃណី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម