ក្រុមប្រជាពលរដ្ឋជិត១០០គ្រួសារ តំបន់ពយអង្រាំង ឃុំកែវផុស សម្តែងអារម្មណ៏ត្រេកអ ក្រោយមានការយកចិត្តពីអាជ្ញាធរដែនដី

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី21 ខែឩសភា ឆ្នាំ2023 ម៉ោង 4:42 នាទី ល្ងាច

ក្រុមប្រជាពលរដ្ឋជិត១០០គ្រួសារ តំបន់ពយអង្រាំង ឃុំកែវផុស សម្តែងអារម្មណ៏ត្រេកអ ក្រោយមានការយកចិត្តពីអាជ្ញាធរដែនដី


#ខេត្តព្រះសីហនុៈ

ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលសម្តេចលោកតែងតែគីតគូរយកចិត្តទុកដាក់ចំពោះពលរដ្ឋ នឹងដោយមានការអនុញ្ញាត្តិពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្ត នាចុងសប្តាហ៏កន្លងទៅនេះ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ បានដឹកនាំក្រុមការងារចុះសាកសួរ ទុកប្រជាពលរដ្ឋជិត១០០គ្រួសារនៅតំបន់ ពយអង្រាំង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងភាពរាក់ទាក់ និង កក់ក្តៅ ក្រោមតំបូលសន្តិភាព។
  ក្នុងឪកាសនៃការចុះសាកសួរសុខទុកនេះផងដែរ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យបានពាំនាំការសាកសួរសុខទុកពី ឯកឧត្តម គួច ចំរើន ជូនដល់បងប្អូនប្រជាពលរដ្ឋ ពីចម្ងាយ និង បានកោតសរសើរយ៉ាងពន្លឹកដល់ប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ទំនុកចិត្តមកលើអាជ្ញាធរមូលដ្ឋាន ជាពិសេសក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក។


  ស្ថិតក្នុងឪកាសដ៏វិសេសវិសាលនោះផងដែរ បងប្អូនប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៏សប្យាយរីករាយ យ៉ាងពន្លឹក នៅពេលបានឃើញវត្តមានថ្នាក់នាំភូមិ ឃុំ និង ខេត្ត បានចុះដល់មូលលដ្ឋាន លំនៅដ្ឋានពួកគាត់ ក្នុងភាពស្និតស្នាលលក្ខណះគ្រួសារតែមួយ។ស្ថិតក្នុងបរិយាកាសស្និតស្នាល បងប្អូនប្រជាពលរដ្ឋក៏បានស្នើមកកាន់ឯកឧត្តម អភិបាលខេត្ត តាមរយះក្រុមការងារ មេត្តាជួយ ផ្តល់នៅសាលាមតេយ្យ និង បឋមសិក្សាមួយខ្នង ជូនប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្ន សាលាបឋមសិក្សានៅឆ្ងាយ កូនៗរបស់ពួកគាត់ពិបាកធ្វើតំណើរ ក៏ដូចជាការស្នើស៊ុ នូវប្រព័ន្ឋទឹកភ្លើងផងដែរ។


  ឆ្លើយតបទៅសំណើរនេះ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ បានសន្យាថា នឹងពាំនាំនូវការស្នើរស៊ុរបស់បងប្អូនប្រជាពលរដ្ឋជូនឯកឧត្តម អភិបាលខេត្តសម្រេច។ក្នុងឪកាសនោះផងដែរ លោក ប៊ូ វឌ្ឍនា ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សុំបន្តផ្តល់ទំនុកចិត្ត បន្តទៀតមកកាន់រដ្ឋាខេត្ត សូមបឈ្ឈប់ការជឿលើការញុះញង់ពីសំណាក់ជនខិលខូចមួយចំនួន ដែលតែងតែយកឪកាសមកបំប៉ោងបំពុល សង្គមធ្វើអោយបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡុំមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត។

សប្រួលអត្ថបទ លោក នី វ៉ាន់នីន ( 087 758 866 )


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម