រថយ្តទំនើបមួយគ្រឿងបើកបរដោយនារីដ៏ស្រស់ស្អាត់ម្នាក់បើកបរក្នុងស្ថានភាពស្រវឹងបានបុកជាមួយនឹងម៉ូតូមួយគ្រឿង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែកក្កដា ឆ្នាំ2023 ម៉ោង 10:33 នាទី ល្ងាច

រថយ្តទំនើបមួយគ្រឿងបើកបរដោយនារីដ៏ស្រស់ស្អាត់ម្នាក់បើកបរក្នុងស្ថានភាពស្រវឹងបានបុកជាមួយនឹងម៉ូតូមួយគ្រឿង

ខេត្តព្រះសីហនុ÷មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ502 កាលពីវេលាម៉ោង 2:10 នាទី ថ្ងៃ អាទិត្យ ទី 16 ខែ កក្កដា ឆ្នាំ 2023 ត្រង់ចំណុចកាសុីណូ ឡាវ៉ូស ស្ថិតនៅភូមិ សង្កាត់ 4 ក្រុងព្រះសីហនុ។

យោងតាមប្រភពព័ត៌មានអំពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបានឃើញរថយន្តមួយគ្រឿងម៉ាក ford  ពាក់ផ្លាកលេខ ភ្នំពេញ 2BV-6549 បើកបរដោយភេទស្រី ក្នុងស្ថានភាពស្រវឹង ម្នាក់ជាជនជាតិខ្មែរ ធ្វើដំណើរមានទិសដៅត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាបតែមានម៉ូតូមួយម៉ាក អាសង់ទ្រីម ម៉ាក 023 ពាក់ផ្លាក់លេខ កំពង់ធំ 1S-8295 បើកបរដោយ យុវជនម្នាក់ ជាជនជាតិខ្មែរក៏ជ្រុលមកបុកប៉ះគ្នាពេញទំហឹងបណ្តាលអោយជនរងគ្រោះ រងរបួសស្រាល ជនរងគ្រោះមានឈ្មោះ ភឿក ចំរុង។។

ក្រោយពេលកើតហេតុភាគីទាងសងខាងបានសម្របសម្រួលគ្នានៅនឹងកន្លែងដោយខាងរថយ្តព្រមសងភាគីខាងម៉ូតូចំនួន300$នឹងព្រមបញ្ចប់រឿង។។។  ចេញផ្សាយដោយលោកនី វ៉ាន់នីន​087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម