អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកា៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ទៅប្រគេនព្រះសង្ឃវត្តដំរិលជ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែឩសភា ឆ្នាំ2021 ម៉ោង 2:42 នាទី ល្ងាច


ខេត្តត្បូងឃ្មុំៈ បន្ទាប់ពីទទួលបានព័ត៍មាន ក៍ដូចជាឆ្លើយតបតាមការអំពាវនាវរបស់ព្រះសង្ឃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាននាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យមួយចំនួន ទៅប្រគេនជូនព្រះចៅអធិការវត្ត ព្រះសង្ឃនិងសាមណេរកំពុងបួសរៀន ប្រមាណជាង១០០អង្គ នៅវត្តដំរិល ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ដើម្បីផ្គត់ផ្គង់ និងរួមចំណែកជួយសម្រួល ក្នុងគ្រាដែលវត្តនេះស្ថិតក្នុង(តំបន់បិទខ្ទប់១៤ថ្ងៃ)។
ជាមួយនឹងទឹកចិត្តជ្រះថ្លា ដ៍ប្រពៃនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមឧបត្តម ដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ហើយជួបការខ្វះខាតដោយសារវត្តដំរិលស្ថិតក្នុងតំបន់បិទខ្ទប់ ដើម្បីទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។
ចំពោះគ្រឿងឧបភោគបរិភោគដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅប្រគេនព្រះសង្ឃរួមមាន ថវិកា ៥លានរៀល, អង្ករ ៥០០ គីឡូក្រាម, មី១៧កេស, ត្រីខ ៤កេសធំ, ទឹកសុទ្ធ១០០យួរ, ទឹកផ្លែឈើ១៥កេស និងឆៃប៉ូវ ២ក្រឡធំផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម