ខេត្តចំនួន០៣ ធ្វើការចោលរួមគ្នានៅខេត្តព្រះសីហនុកំទេច គ្រឿងញៀនជាង២១៥១ គីឡូក្រាម

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែកក្កដា ឆ្នាំ2023 ម៉ោង 8:35 នាទី ល្ងាច

ខេត្តចំនួន០៣ ធ្វើការចោលរួមគ្នានៅខេត្តព្រះសីហនុកំទេច
គ្រឿងញៀនជាង២១៥១ គីឡូក្រាម

ខេត្តព្រះសីហនុ ៖ចំនួន០៣រួមមានខេត្តព្រះសីហនុ ខេត្ត កំពតនិងកំពង់ស្ពឺ បានប្រារព្ធពិធីកម្ទេចចោលគ្រឿងញៀនចម្រុះ ប្រមាណ ២១៥១គីឡូក្រាម ។ នាព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន, ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ជាអគ្គលេខាធិការ រងនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តមឧត្តមសេនីយ៍ឯក យឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង គ្រឿងញៀន នៃអាជ្ញាធ រជាតិប្រឆាំងគ្រឿងញៀន, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ព្រមទាំងគណៈអភិបាល ខេត្ត កំពង់ស្ពឺ, ខេត្តកំពត, មន្ទីរប្រឆាំងគ្រឿងញៀន, ស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ, មេបញ្ជាការដ្ឋានកង រាជអាវុធហត្ថ ខេត្តព្រះសីហនុ ព្រមទាំងស្ថាបន័តុលាការខេត្ត ទាំង០៣ប្រជាពល រដ្ឋសិស្សានុសិស្សលោកគ្រូអ្នក គ្រូ ក្រុមយុវជនកាយរិទ្ផងដែរ។ដោយពិធីនេះបានរៀបចំឡើង ក្នុងទីតាំងដីឡូតិ៏មួយកន្លែង ស្ថិតនៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ។ហើយការដុតកម្ទេចគ្រឿងញៀននេះ ធ្វើឡើងជាការអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿង ថ្ងៃ២៦ ខែមិថុនា ឆ្នាំ ២០២៣។

ឯកឧត្តម សៀង សុខព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះសីហនុ តំណាងឱ្យប្រព័ន្ធតុលាការទាំង០៣ ខេត្តបានធ្វើរបាយការណ៏ លើកឡើងថា ការដុតកម្ទេច ចោលវត្ថុតាងគ្រឿងញៀនដែលស្ថាបន័តុលាការតាមខេត្តនិមួយៗសម្រេចក្តីជាស្ថាពរតាមនិតិវិធីច្បាប់ ក្នុងនោះរួមមាន៖ខេត្តព្រះសីហនុមានចំនួនជាង ២ ០០០ គីឡូក្រាម ខេត្តកំពង់ស្ពឺជិត១០០គីឡូក្រាម និងខេត្តកំពត ជាង០១គីឡូក្រាម ។ហើយថ្នាំញៀន ចម្រុះ ជាង២០០០ គីឡូក្រាមត្រូវដុតចោលនេះជាភស្តុតាងជាក់ស្តែងក្នុងការបង្ក្រាបរបស់កំលាំងសមត្ថកិច្ច៕ សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម