ហ្គេមOnline ខុសច្បាប់ តាមខ្នងផ្ទះជាច្រើនកន្លែងនៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ នៅតែបន្តបើកដំណើរការ ខណៈអាជ្ញាធរមានវិធានការចាត់ការខ្លះដែរ តែពុំមានប្រសិទ្ធភាព.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី14 ខែមិថុនា ឆ្នាំ2022 ម៉ោង 5:07 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ មានទីតាំងមួយកន្លែងលួចបើកល្បែងទូហ្គេមបាញ់ត្រីខុសច្បាប់ និងបង្កឲ្យមានភាពព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែនោះយ៉ាងខ្លាំង និងបង្កភាពអសន្តិសុខកើតមានគ្រប់ពេលវេលា ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ។

យោងតាមប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មានទីតាំងផ្ទះមួយកន្លែងលួចបើកល្បែងទូហ្គេមបាញ់ត្រីខុសច្បាប់ ដែលស្ថិតនៅ ក្រុមទី៤២ ភូមិ១ សង្កាត់លេខ៤ តែមិនឃើញមានសមត្ថកិច្ចចុះអត្តរាគមន៍ទាល់តែសោះ ។

ពលរដ្ឋបញ្ចាក់បន្ថែមទៀតថាដោយឡែកកាលពីថ្ងៃទី ២៤ ខែ៤ ឆ្នាំ២០២២ មានក្រុមចោរកម្មបានគោះទ្វានិងលួចចូលផ្ទះពួកគាត់ កកូរកកាយក្នុងបន្ទប់និងលួចយកសម្ភារៈបានមួយចំនួន ពលរដ្ឋបន្ថែមទៀតថានេះជាលើកទី២ហើយដែលក្រុមចោរកម្មនោះបានចូលលួចក្នុងផ្ទះពួកគាត់។

សូមបន្ថែមទៀតថាទីតាំងខាងនេះសមត្ថកិច្ចបានបិទរួចម្ដងមកហើយ ប៉ុន្តែបិទបានតែពីរថ្ងៃគត់នោះទេ ប្រជាពលរដ្ឋសូមអំពាវនាវដល់អជ្ញាធរ មាន សមត្ថកិច្ចជួយចុះអន្តរាគមន៍ត្រួតពិនិត្យមើលទីតាំងទូហ្គេមបាញ់ត្រីនោះម្ដងទៀតផង ដែលមានទីតាំងទល់មុខ ឃ្លាំងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេស ស្ថិតក្នុង ក្រុមទី៤២ ភូមិ១ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ លោក តី វិសាល អធិការក្រុងព្រះសីហនុបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវមើលហើយ ប្រសិនបើដូចអ្វីដែលប្រជាពលរដ្ឋរៀបរាប់ លោកនិងបង្ក្រាបភ្លាមៗ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម