មនុស្សប្រុសស្រី៤នាក់ត្រូវបានឃាត់ខ្លួនសង្ស័យថាពាក់ព័ន្ធនិងករណីគ្រឿងញៀន។

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែកក្កដា ឆ្នាំ2023 ម៉ោង 10:22 នាទី ល្ងាច

មនុស្សប្រុសស្រី៤នាក់ត្រូវបានឃាត់ខ្លួនសង្ស័យថាពាក់ព័ន្ធនិងករណីគ្រឿងញៀន។

ក្រុងព្រះសីហនុ : កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ 3 បានឃាត់ខ្លួនជនសង្ស័យចំនួន 4 នាក់ពាក់ព័ន្ធនិងករណីគ្រឿងញៀន វេលាម៉ោង 18:00នាទីនៅថ្ងៃទី 8 ខែកក្កដា ឆ្នាំ2023 នៅស្ថិតនៅក្នុងភូមិថ្មីក្រុម8  ភូមិ៣ សង្កាត់លេខ3 ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង៤នាក់មានឈ្មោះ :
១/ ជនសង្ស័យឈ្មោះ ហ៊ន ស្រីនីត ភេទ ស្រី ឆ្នាំកំណេីត ២០០៤ ។ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន : ភូមិ០៣ សង្កាត់០១ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត : ស្រុកល្វាឯម ខេត្តកណ្តាល ។
២/ ជនសង្ស័យឈ្មោះ ធម្ម សុមុីធា ភេទប្រុស ឆ្នាំកំណេីត ២៩ ០៦ ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន : ក្រុម១១ ភូមិ០៣ សង្កាត់០១ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត : ក្រុម១១ ភូមិ០៣ សង្កាត់០១ ក្រុង/ខេត្តព្រះសីហនុ
៣/ ជនសង្ស័យឈ្មោះ អូន ឃ្វីន ភេទស្រី ឆ្នាំកំណេីត ២០០០ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន : ភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត : ភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ
៤/ ជនសង្ស័យឈ្មោះ អ៊ុន លក្ខិណា ភេទស្រី ឆ្នាំកំណេីត ២០០១ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន : ភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត : ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

វត្ថុតាងរួមមាន :
១-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន ០៨កញ្ចប់ ;២-ទូរស័ព្ទដៃចំនួន ០៤គ្រឿង ;៣-សម្ភារះប្រេីប្រាស់ និង វេចខ្ជប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់។

ជុំវិញការបង្ក្រាបករណីចែកចាយនិងរក្សាទុកសារជាតិញៀនជាបន្តបន្ទាប់របស់អាជ្ញាធរមានសមត្ថកិច្ចក្រុងព្រះសីហនុ បងប្អូនប្រជាពលរដ្ឋបានសម្តែងការសារទរយ៉ាងក្រៃលែង ប៉ុន្តែទន្ទឹមនឹងការសារទរនេះផងដែរ ប្រភពមួយចំនួនបានស្នើរអោយ សមត្ថកិច្ចបន្តយុទ្ឋនាការបន្ថែមទៀត ព្រោះនៅមានករណីចែកចាយប្រភេទនេះមានច្រើនទៀត ដូចជាតំបន់ភូមិថ្មី ភូមិដូង ទំនប់រលកស្ថិតក្នុងក្រុងព្រះសីហនុ ក្នុងស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។ប្រភពដ៍ដែលក៍បានបញ្ញាក់បន្ថែមថា កន្លងមកពួកគាត់ពុំដែលឃើញសមត្ថកិច្ចបង្ក្រាបបានមេខ្លោងទេ គឺបង្ក្រាបបានតែក្រុមចែកចាយតែប៉ុណ្ណោះ។ដូចនេះ សូមអោយអាជ្ញាធរជួយបង្ក្រាបមេខ្លោងផង ទើបអាច បញ្ឈប់ការចែកចាយសាជាតិញៀននេះបាន។ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម